Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ជំរុញក្រុមការងារបន្តសហការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

ដោយ Pothe Thun
28/10/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ខេត្តសៀមរាប បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តកិច្ចសហការគ្នាយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្របតាមជំនាញនីមួយៗ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារ បានលើកឡើងថា ពេលរៀបចំវេទិកាសាធារណៈ ក្រុមការងារត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពររបស់ពលរដ្ឋដែលបានលើកឡើង ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ទៅតាមវិស័យនីមួយៗឱ្យបានល្អប្រសើរ ឆាប់រហ័ស និងទទួលបានប្រសិទ្ធភាព ក្នុងន័យជំរុញសេវាសាធារណៈឱ្យកាន់តែខិតជិតពួកគាត់ និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បានសង្កត់ធ្ងន់លើការបន្តកិច្ចសហការគ្នាខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋមានការជឿទុកចិត្តលើការអនុវត្តការងាររបស់ក្រុមការងារ។ ក្នុងនោះ ក៏ត្រូវចុះពង្រឹងការងាររដ្ឋបាលនៅមូលដ្ឋាន តាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រអនុវត្តកម្មវិធី គម្រោង និងផែនការសកម្មភាពនានា ព្រមទាំងលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋបាលឃុំ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមសង្ឃឹមថា ក្រោយរៀបចំវេទិកាសាធារណៈនៅពេលខាងមុខរួច ក្រុមការងារនឹងអនុវត្តតួនាទីយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនាពេលនេះដែរ ក្រុមការងារក៏បានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋានឃុំបឹងមាលា ដើម្បីត្រៀមដោះស្រាយជូនប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ ដែលបញ្ហាទាំងនោះរួមមាន៖ បញ្ហាចំណាកស្រុក បញ្ហាផលិតផលកសិផលរបស់កសិករធ្លាក់ថ្លៃ និងរដូវប្រាំងខ្វះទឹកប្រើប្រាស់ សម្រាប់ធ្វើកសិកម្មផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប

កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.