Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប

ដោយ Pothe Thun
28/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រីអន្តរជាតិ ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូជាច្រើនរូបផងដែរ។

លោកស្រី ក្រង់ ស៉ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បានលើកឡើងថា ទិវាអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិរបស់ក្មេងស្រី តាមរយៈការបង្ហាញនូវវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ព្រមទាំងដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងសក្ដានុពល និងសុខុមាលភាពរបស់ពួកគេ ដើម្បីសម្រេចបាននូវគុណភាពជីវិតកាន់តែប្រសើរឡើងនាពេលអនាគត។ ទិវានេះក៏រួមចំណែកជំរុញការប្ដេជ្ញាចិត្តជាសកលក្នុងការបញ្ឈប់ការរើសអើង អំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងបង្កើនភាពអង់អាច និងសក្ដានុពលរបស់ពួកគេ តាមរយៈការកៀរគរនិងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តគាំទ្រ ផ្ដល់ឱកាស និងយកចិត្តទុកដាក់វិនិយោគលើក្មេងស្រីឱ្យកាន់តែច្រើន។

លោកស្រីប្រធានមន្ទីរបន្តថា យុទ្ធនាការនេះក៏ជាការលើកកម្ពស់ការយល់ដឹង និងលុបបំបាត់រាល់បញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ ដែលក្មេងស្រីកំពុងតែប្រឈមនៅទូទាំងពិភពលោក ដូចជា ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ការបាត់បង់ឱកាសទទួលបានការអប់រំ និងអំពើហិង្សា។ ជាមួយគ្នានេះ វាក៏ជាការជំរុញការចូលរួមរបស់ក្មេងស្រីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ សាសនា និងបរិបទឌីជីថល ដោយមិនបោះបង់នរណាម្នាក់ឱ្យនៅឯកា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប យុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” គ្រោងនឹងរៀបចំឡើងនាងខែវិច្ឆិកាខាងមុខនេះ ដោយមានកម្មវិធីពិសេសមួយគឺ «ការជិះកង់ដើម្បីក្មេងស្រីនិងដើម្បីទាំងអស់គ្នា» ជាមួយសាធារណៈជន និងយុវជននៅជុំវិញក្រុងសៀមរាប។ ក្នុងន័យនេះ លោកស្រីបានសំណូមពរដល់មន្ទីរ-អង្គភាព អង្គការដៃគូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមផ្សព្វផ្សាយ និងគាំទ្រនូវគំនិតផ្ដួចផ្ដើមនានាដែលលើកស្ទួយភាពជាអ្នកដឹកនាំ ភាពក្លាហាន និងសក្ដានុពលរបស់ក្មេងស្រី ដើម្បីឱ្យពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត និងការអភិវឌ្ឍសង្គមជាតិ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.