Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា

ដោយ Pothe Thun
01/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលនីតិកាលទី៧ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងបានដាក់ចេញនូវកម្មវិធីផ្សេងៗជាច្រើន សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា តាមរយៈការដាក់ចេញនូវវិធានការសំខាន់ៗចំនួន៤។

បើតាមខ្លឹមសារ ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ វិធានការទាំង៤ រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ច ,ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ,ទី៣.ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងចែករង្វាន់ដល់សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសច្ចានុបាល នឿម វុទ្ធី ប្រធានកិត្តិយសគណៈកម្មការគ្រប់គ្រងសាលា បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងមហាជន ជួយគាំទ្រសាលា ដើម្បីឱ្យមានរីកចម្រើនទៅមុខទៀត ចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែលជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។ ព្រះអង្គក៏សូមឱ្យអាណាព្យាបាល ត្រូវតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាពផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត មានសង្ឃដីកាថា ការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គម ព្រោះប្រទេសកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃគ្រប់អង្គ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ។

ព្រះអង្គក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ ព្រោះប្អូនៗគឺជាសសរទ្រូងនៃប្រទេសជាតិ ជាទំពាំងស្នងឬស្សី ហើយដែលជាអ្នកកសាង និងអភិវឌ្ឍប្រទេសជាតិបន្តវេន ដូច្នេះការសិក្សារៀនសូត្រ វានឹងអាចជួយប្អូនៗ ក្នុងការជួយកែប្រែ និងអភិវឌ្ឍន៍ខ្លួនឯង ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជួយខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាបន្ទាយឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តស្វាយរមៀត បន្តរៀបចំការដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះម៉ែគង្គា និងព្រះម៉ែធរណី

វត្តស្វាយរមៀត បន្តរៀបចំការដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះម៉ែគង្គា និងព្រះម៉ែធរណី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.