Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ដោយ Pothe Thun
30/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ គឺក្រុមហ៊ុនអាកាសចរណ៍ Thai Airways International និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានចាប់ផ្ដើមបើកជើងហោះហើរដំបូងរបស់ខ្លួនឡើងវិញ បន្ទាប់ពីអាក់ខានប្រតិបត្ដិការមួយរយៈដោយសារវិបត្ដិជំងឺកូវីដ-១៩ ហើយធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដោយក្រុមហ៊ុនទាំងពីរនេះ នឹងបន្ដដឹកជញ្ជូនអ្នកដំណើរជាប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤តទៅ។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia មានដឹកអ្នកដំណើរទៅមកជិត ១០០នាក់ បានបើកជើងហោះហើរថ្មី មកកាន់អាកាសយានដ្ឋានសៀមរាបអង្គរ ដោយហោះហើរ ៣ជើង ក្នុង១សប្ដាហ៍ ទាំងទៅទាំងមក ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះតទៅ ដោយមកពីព្រលានយន្ដហោះអន្ដរជាតិភូកេត ប្រទេសថៃ និងចេញពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ប៊ុន រដ្ឋា បានឱ្យដឹងទៀតថា ចំពោះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways វិញក៏បានចាប់ផ្ដើមដំណើរការឡើងវិញរបស់ខ្លួនដែរ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មានអ្នកដំណើរជិត១០០នាក់ ចេញពីព្រលានយន្ដហោះអន្ដរជាតិសុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ និងហោះហើរចេញពីអាកាសយានដ្ឋានសៀមរាបអង្គរ មានអ្នកដំណើរជាង១០០នាក់ ដោយចេញពីទីក្រុងបាងកក មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងបន្តដំណើរហោះហើររបស់ខ្លួនជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃពីរជើងទាំងចេញ និងចូល។

ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកដំណើរឆ្លងកាត់កាត់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ប្រមាណ៤.០០០នាក់ក្នុងមួយថ្ងៃ។ ហើយនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ មានជើងហោះហើរថ្មីៗជាច្រើនទៀត បានធ្វើកិច្ចព្រមព្រៀងមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរកើនឡើងប្រហែលជាង ២០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈដែលអ្នកដំណើរតាមជើងយន្ដហោះកើនឡើងជាង៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅខែតុលា ឆ្នាំ២០២៣។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានការកើនប្រហែល៩ភាគរយ ធៀបនឹងខែ តុលា ឆ្នាំ២០២៣។

បើតាមរបាយការណ៍រយៈពេល ៩ខែ ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចេញចូលចំនួន ១០.៩៨៩ជើង មានការកើនឡើងប្រមាណ២៤ភាគរយ បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ អ្នកដំណើរចេញចូលមានចំនួនចំនួន ៩៧៤.២០៣នាក់ មានការកើនឡើងប្រមាណ៣១ភាគរយ បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ទំនិញតាមផ្លូវអាកាសចេញចូលមានចំនួនជាង ៧៦តោន ថយចុះប្រមាណ ៤៦ភាគរយ បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Thai Air AsiaThai Airways Internationalអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ

ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ

កិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប

កិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប

ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ដែលមានបេក្ខជនប្រឡងជាប់និទ្ទេសAច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ

ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ដែលមានបេក្ខជនប្រឡងជាប់និទ្ទេសAច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.