Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
06/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃចាប់ផ្ដើមនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្តសៀមរាប បានអញ្ជើញជាធិបតីក្នុងការបើកវិញ្ញាសារ ដើម្បីបញ្ជាក់ថាដំណើរការនៃការប្រឡងនាពេលនេះ មានភាពសុក្រឹត្យ និងពុំមានការបែកធ្លាយវិញ្ញាសារនោះឡើយ។

មានប្រសាសន៍ក្នុងពិធីបើកវិញ្ញាសារ ក្នុងមណ្ឌលប្រឡង នៃវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បេក្ខជនទាំងអស់ ត្រូវគោរពឲ្យបាននូវវិន័យផ្ទៃក្នុង នៅពេលប្រឡង ដើមី្បធានានូវគុណភាព នៃការបណ្តុះ បណ្តាល ធនធានមនុស្ស ជាពិសេសជាការបង្ហាញពីសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងឈានក្លាយទៅជាទំពាំងស្នងឫសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បង្ហាញថា សម្រាប់ខេត្តសៀមរាប ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ១០ ៨១៩នាក់ ក្នុងនោះស្រី ៦ ២៥១នាក់។ ចំនួននេះ មានការកើនឡើងប្រមាណ ៤ភាគរយ បើធៀបនឹងចំនួនបេក្ខជនសរុបក្នុងឆ្នាំសិក្សា២០២១-២០២២ ដែលស្មើនឹង ១០ ៨១៩នាក់។

ទន្ទឹមនោះ ដើម្បីបង្កភាពងាយស្រួល ដល់អ្នកពាក់ព័ន្ធក្នុងដំណើរការរៀបចំការប្រឡង បេក្ខជន និងអាណាព្យាបាល រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្ដីជូនដំណឹង ធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងចំណីអាហារ សូមកុំធ្វើការតម្លើងថ្លៃ ឬសម្រួលថ្លៃសេវាកម្មជូនពួកគាត់ អំឡុងពេលដំណើរការប្រឡង។ បន្ថែមលើនោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏បានចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ច សម្រួលសណ្ដាប់ធ្នាប់ និងរៀបចំចំណតដល់បេក្ខជន នៅតាមមណ្ឌលប្រឡងទាំង១៦ ដោយមិនគិតថ្លៃផងដែរ។

គួរជម្រាបថា រយៈពេល ២ថ្ងៃ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនចូលរួមប្រឡងនៅទូទាំងប្រទេស សរុបចំនួន ១៣៧ ៤១២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣នាក់។

អត្ថបទ និងរូបភាព៖មន្ត្រី មន្ទីរព័ត៌មាន
កែសម្រួល៖ លោក សេង ផល្លី

Tags: BacII2023បើកវិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.