Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត

ដោយ Pothe Thun
04/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរព៍ត៌មានខេត្តសៀមរាប លើសកម្មភាពការងារកន្លងមក ថាអាចយកជាគំរូដល់បណ្តាមន្ទីរព៍ត៌មានរាជធានីខេត្ត ក្នុងការដឹកនាំគ្រប់គ្រង និងការអនុវត្តការងារភារកិច្ចប្រកបដោយភាពច្នៃប្រឌិត សាមគ្គី សហការល្អ ជាពិសេសលើការងាររៀបចំ និងគ្រប់គ្រងការងារបច្ចេកទេស ដែលមានលក្ខណៈស្តង់ដារសម្រាប់ធ្វើជាគំរូដល់បណ្តាមន្ទីរដទៃទៀត ហើយតារយៈសមិទ្ឋផលការងារដែលសម្រេចបាននេះ មិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យារបស់មន្ទីរព័ត៌មានខេត្តសៀមរាបនោះទេ។

សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាស ឯកឧត្តម អញ្ជើញពិនិត្យដំណើរការផ្សាយវិទ្យុ និងទូរទស្សន៍ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ទោះបីជាមានការលំបាកខ្លះក្នុងការងារ តែយើងត្រូវតែសហការគ្នាតស៊ូពុះពារដោយមិនបណ្តែតបណ្តោយទៅលើអ្វីដែលជួបប្រទះនោះទេ ផ្ទុយទៅវិញអាស្រ័យលើភាពជាអ្នកដឹកនាំនិងភាពច្នៃប្រឌិតនេះហើយ ដែលអាចធ្វើឱ្យអ្វីដែលយើងខ្វះ និងអ្វីដែលយើងមានអាចកែច្នៃ ដើម្បីបម្រើការងាររបស់យើង ដូច្នេះក្នុងឱកាសនេះ លើកទឹកចិត្តឲ្យមន្ត្រីរាជការទាំងអស់បន្តកិច្ចសហការគ្នា និងខិតខំប្រឹងប្រែងបន្តទៀតលើសកម្មភាពជំនាញរៀងៗខ្លួន ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានភាពរីកចម្រើន ស្របតាមចក្ខុវិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ថ្វីត្បិតតែជាលើកដំបូងសម្រាប់ការចុះបេសកកម្មបានពីរខេត្ត គឺខេត្តកំពង់ធំនិងខេត្តសៀមរាប ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៃអាណត្តិទី៧ ក៏ពិតមែន ប៉ុន្តែឯកឧត្តម បានមើលឃើញនិង បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលអាចយកធ្វើជាគំរូសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្តដទៃទៀត ដោយការពិនិត្យឃើញអំពីទម្រង់ និងលក្ខណៈបច្ចេកទេសបម្រើឱ្យប្រព័ន្ឋផ្សព្វផ្សាយ មានស្តង់ដារអាចទទួលយកបានសម្រាប់ជាគំរូដល់ខេត្តផ្សេងៗទៀតដូច្នេះសុំឲ្យថ្នាក់ដឹកនាំមន្ទីរសិក្សានិងរៀបចំ នូវទម្រងបែបស្តង់ដារប្រតិបត្តិមួយ ដើម្បីយកទៅអនុវត្តនៅតាមន្ទីរព័ត៌មានផ្សេងទៀត ជាពិសេសគឺសម្ភារៈ ឧបករណ៍និងការរៀបចំស្ទីឌីយោទាំងវិទ្យុនិងទូរទស្សន៍និងការរៀបចំមួយចំនួនទៀតដែលគាំទ្រដប្រព័ន្ឋផ្សព្វផ្សាយ។

ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បើទោះបីជាមន្ទីរសម្រេចបានលទ្ធផលគួរជាទីមទតនៈក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ មន្ទីរព័ត៌មានខេត្តសៀមរាប នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជា ៖កង្វះមន្ត្រីដឹកនាំមន្ទីរ និងការិយាល័យ , កង្វះមន្ត្រីក្របខ័ណ្ឌសម្រាប់បម្រើការងារ , ខ្វះម៉ាស៊ីនភ្លើង និងគ្រឿងឧបករណ៍បច្ចេកទេសបម្រើឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ , កង្វះថវិកាគាំទ្រដំណើរការផ្សាយវិទ្យុ និងទូរទស្សន៍ , ខ្វះមធ្យោបាយធ្វើដំណើរយកព័ត៌មាន , ខ្វះទីតាំងដីសម្រាប់សាងសង់អង់តែនវិទ្យុ និងទូរទស្សន៍ ជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.