Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
03/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាមួយខ្នង មាន២បន្ទប់ សាងសង់អំពីថ្មប្រកសង័្កសី ស្ថិតនៅសាលាបឋមសិក្សា បិងការ៉ា ថ្មគោល ដែលជាសាលាឧបសម្ព័នសាលាធិបតី ក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ផ្តល់តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានឲ្យដឹងថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្មលើកវិស័យអប់រំ និងផ្គត់ផ្គង់ស្បៀងអាហារ និងការកសាងអគារសិក្សានៅតាមមូលដ្ឋានជនបទនៅតាមស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួនទៀត។ ហើយដោយមើលនូវភាពខ្វះខាតជួបការលំបាករបស់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា បិងការ៉ា ថ្មគោល ដែលជាសាលាឧបសម្ព័នសាលាធិបតី ហើយពុំមានលទ្ធភាពទៅសិក្សានៅសាលាឆ្ងាយ និងដោយអគារសិក្សានៅក្នុងភូមិខ្វះខាតនូវបន្ទប់សិស្សរៀនសូត្រ ទើបអង្គការសម្រេចសាងសង់អាគារសិក្សានេះឡើង ដើម្បីជាការជួយសម្រួលដល់ប្អូនៗដែលកំពុងសិក្សា។ លោកក៏សង្ឃឹមថា អគារសិក្សានេះ នឹងផ្តល់នូវដល់សិស្សានុសិស្សប្រកបដោយបរិស្ថាន សុវត្ថិភាព និងផាសុខភាពទៀតផង។ ជាមួយនេះក៏សូមសិស្សានុសិស្ស និងបងប្អូនជាអាណាព្យាបាលទាំងអស់ ចូលរួមជួយថែរក្សាអគារសិក្សាថ្មីនេះ ដើម្បីឲ្យប្រើប្រាស់បានយូអង្វែង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានគូសបញ្ជាក់ថា ដើមី្បធានាគុណភាពនៃការអប់រំកម្រិត មតេ្តយ្យ បឋមសិក្សា និងអនុវិទ្យាល័យ ប្រមុខរាជរដ្ឋាភិបាលបានបង្កើឲ្យមានថ្នាក់មត្តេយ្យ និងបឋមសិក្សាតាមភូមិ អនុវិទ្យាល័យតាមឃុំ ដែលមានសារៈសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់នៅកម្ពុជា ដើមី្បកសាងមាគ៌ាអប់រំពួកគេឆ្ពោះទៅដល់កម្រិតមធ្យមសិក្សាបឋមភូមិ។ ក្នុងនោះដែរយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកវិស័យអប់រំជាអទិភាពក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុក មានប្រសាសន៍ទៀតថា សម្រាប់វិស័យអប់រំ ទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយផ្ទេរចំណេះដឹងដល់កុមារ យុវជន និងមនុស្សពេញវ័យ ឲ្យទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និង ជំនាញឯកទេសផ្សេងៗ ដើម្បីជាឈ្នាន់សម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។ មួយវិញទៀតគោលការណ៍ នៃការអប់រំសម្រាប់ទាំងអស់គ្នាគឺទាមទារនូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ដែលផ្តល់ឱកាសសើ្មៗគ្នាដល់កុមារនិងយុវជនកម្ពុជាទាំងអស់បានទទួលបានការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាបិងការ៉ាថ្មគោល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.