Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

ដោយ Pothe Thun
03/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌា នឹងសហការគ្នាជួសជួសជុលគំនូរបុរាណ នៅតាមជញ្ជាំងនៃព្រះវិហារដែលមានអាយុរាប់រយឆ្នាំ ក្នុងវត្តរាជបូណ៍ ក្រុងសៀមរាប។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ នៅក្នុងព្រះវិហារ នៃវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាគឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំណុរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវបន្តថា ថ្វីត្បិតតែគំរោងនៃការអភិរក្សនិងជួសជុល មានការយឺតយ៉ាវដោយសារកាលៈទេសៈក៏ដោយ ក៏លោកជំទាវជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យនិងមានតម្លៃទាំងនេះនៅតែរឹងមាំ។ ហើយក៏សូមឲ្យគម្រោងនេះក្លាយជាជំហានមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ឥណ្ឌា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង។

លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade) ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា មានប្រសាសន៍ដែរថា ការគាំទ្រលើគំរោងអភិរក្សនិងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ឥណ្ឌាសង្ឃឹមថា ជាការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរពនិងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌រួមរបស់ប្រទេសទាំងពីរ។

សូមជម្រាបថា តាំងពីឆ្នាំ២០០៥មក អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្សនិងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា។ សម្រាប់ព្រះវិហាររបស់វត្តរាជបូណ៍ បានសាងសង់ឡើងតាំងពីសតវត្សទី១៨ នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្មនិងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិតនិងមត៌កវប្បធម៌ខ្មែរដ៏សំបូរបែប។ នៅលើដំបូលជើងទម្រទ្វារបង្អួចនិងជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរកនិងឋានសួគ៌ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។ បច្ចុប្បន្នស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយ ដែលទាមទារឱ្យមានការជួសជុលនិងអភិរក្សឡើងវិញជាបន្ទាន់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គំនូរបុរាណវត្តរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.