Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

ដោយ Pothe Thun
13/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការការពារ បង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទៅក្នុងគ្រួសារ និងសហគមន៍។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះធម្មសិរី ជុំ គឹមឡេង បានបញ្ជាក់ ថា ដោយសារតែមេរោគកូវីដ-១៩ បានបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍ វត្តអារាមព្រះពុទ្ធសាសនាផងដែរ ដូច្នេះដូមព្រះគ្រូអនុគណនិង សហការី លោកគ្រូចៅ អធិការតាមបណ្តាវត្តទាំងអស់ក្នុងស្រុកទាំងពីរនេះ ត្រូវខិតខំ យកព្រះទ័យទុកដាក់ខ្ពស់ទៅតាមតួនាទីជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយប្រតិបត្តិតាមធម៌វិន័យជាគោលធំចម្បងបំផុត ដើម្បី ជួយទប់ស្កាត់ការរីករាល់ដាលនៃជំងឺឆ្លងនេះ និងពង្រឹងកម្មវិធី សិក្សា តាមបែបពុទ្ធិកសិក្សាឱ្យបានកាន់តែរីក ចម្រើន ទាំងបរិមាណ និងគុណភាពជារៀងរាល់ឆ្នាំ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង អនុវត្តឱ្យបានល្អនូវវិធានការការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រោះមេរោគនេះវាកាចសារហាវនិងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក ។

ព្រះតេជគុណ ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប មានសង្ឃដីកាបញ្ជាក់ទៀតថា ជាមួយគ្នានេះ សូមហាមការជួបជុំប្រារព្ឋពិធីសាសនាផ្សេងៗ ដែលមានរូបភាពនិងលក្ខណៈប្រមូលផ្តុំមនុស្សច្រើន បើថ្ងៃឧបោសថសីលហើយដូនជីតាជីមកសមាទានសីលនៅក្នុងវត្ត ត្រូវរៀបចំការអង្គុយ និងការប្រាស្រ័យទាក់ទងនានា ត្រូវរក្សាគំលាតពីគ្នាយ៉ាងតិចមួយម៉ែត្រ ដូច្នេះសូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ ព្រោះនេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ ដែលមិនត្រូវមើលស្រាល ឬធ្វេសប្រហែសនិងប្រមាថជាដាច់ខាត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ក្នុងឱកាសនៃការចុះសួរសុខទុក្ខព្រះសង្ឃ ដូនជីតាជី និងប្រជាពុទ្ឋបរិស័ទ នៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំនេះ ព្រះធម្មសិរី ជុំ គឹមឡេង បាននាំយកស្បៀងអាហារខ្លះៗតាមលទ្ធភាព សម្រាប់ ជួយដល់វត្តអារាមណាដែលខ្វះខាតចង្ហាន់ ដែលថវិកាចំណាយទៅលើគ្រឿងឧបភោគបរិភោគ បានការចូលរួមពីព្រះសង្ឃក្នុងក្រុងសៀមរាប និងម្ចាស់ភោជនីយដ្ឋានមួយចំនួននៅក្បែរបារាយណ៍ ទឹកថ្លា ព្រមទាំងលោកជំទាវមួយចំនួនផងដែរ ដោយប្រមូលបច្ច័យបានប្រមាណជិត១០លានរៀល ដោយបានបែងចែកចំណាយទៅលើត្រីឆ្អើរ , ត្រីប្រឡាក់ , មី , គ្រឿងទេស , ទឹកស៊ីអ៊ីវ , ទឹកត្រី ដែលក្នុងមួយវត្តៗទទួលបាន ៖ ត្រីឆ្អើរ១០០ក្រាស់ , ត្រីប្រឡាក់ ៣គីឡូក្រាម , មី២កេស , គ្រឿងទេស១កញ្ចប់ , ទឹកស៊ីអីវ១យួរ , ទឹកត្រី១យួរ និង ថវិកាមួយវត្ត ១០ម៉ឹនរៀល និង បន្ថែមប្រគេនថវិកា៥០ម៉ឹនរៀលដល់សាលាអនុគណស្រុកនិមួយៗ សម្រាប់ត្រៀមប្រើការចាំបាច់ក្នុងវត្ត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កូវីដ១៩ព្រះ​មេគណ​ខេត្តសៀមរាបព្រះសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នារីក្រោម១៨ឆ្នាំម្នាក់ ក្នុងចំណោមនារីបម្រើផ្លូវភេទ៤នាក់ ត្រូវបាននគរបាលខេត្តសៀមរាប រំដោះពីហាងម៉ាស្សា

នារីក្រោម១៨ឆ្នាំម្នាក់ ក្នុងចំណោមនារីបម្រើផ្លូវភេទ៤នាក់ ត្រូវបាននគរបាលខេត្តសៀមរាប រំដោះពីហាងម៉ាស្សា

មន្ត្រីFBIធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងមហាភេវកម្ម១១កញ្ញា

មន្ត្រីFBIធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងមហាភេវកម្ម១១កញ្ញា

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន៦នាក់នៅខេត្ត Jilin

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន៦នាក់នៅខេត្ត Jilin

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.