Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មន្ត្រីFBIធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងមហាភេវកម្ម១១កញ្ញា

ដោយ Pothe Thun
13/05/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
មន្ត្រីFBIធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងមហាភេវកម្ម១១កញ្ញា
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 មន្ត្រីប៉ូលិសនៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានបង្ហើបដោយចៃដន្យនូវឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់សង្ស័យថា បានជួយភេរវករអាល់កៃដាពីរនាក់ ក្នុងការចូលរួមក្នុងសកម្មភាពវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន The Sun នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីអារ៉ាប៊ីសាអូឌីតខាងលើ មានឈ្មោះថា មូស្សាអេដ អាហ៍ម៉េដ អាល់ហ្សារ៉ាហ៍ (Mussaed Ahmed al-Jarrah) ត្រូវបានមន្ត្រីជាន់ខ្ពស់ FBI ម្នាក់ បញ្ចេញឈ្មោះដោយចៃដន្យ នៅក្នុងឯកសារមួយ ដាក់ជូនតុលាការអាមេរិកកាលពីខែមេសា កន្លងទៅ ឆ្លើយតបទៅនឹងពាក្យបណ្ដឹង របស់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ នៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដែលបានអះអាងថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏មហាប្រល័យនេះ។

លោក al-Jarrah ធ្លាប់បម្រើការងារជាមន្ត្រីម្នាក់ ប្រចាំស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កំឡុងការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្ស ២,៧៥៣នាក់។ ម្យ៉ាងវិញទៀត មុននឹងត្រូវបានបញ្ជាក់អត្តសញ្ញាណជាលើកដំបូងដោយ FBI លោក al-Jarrah ក៏ត្រូវបានសហរដ្ឋអាមេរិកសង្ស័យផងដែរថា «ជាបុរសទី៣» ដែលបានជួយភេវករអាល់កៃដា ដោយផ្ទាល់ក្នុងការអនុវត្តផែនការ វាយប្រហារអគារភ្លោះពាណិជ្ជកម្មពិភពលោក World Trade Centre ក្នុងទីក្រុង ញូយ៉ក ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរជម្រាបថា ទីក្រុងរីយ៉ាដបានបដិសេធជាច្រើនលើកថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញាឡើយ ហើយមកទល់នឹងពេលនេះ លោក al-Jarrah ក៏មិនត្រូវបានគេដឹងថា ស្លាប់ ឬក៏កំពុងរស់នៅទីណាដែរ ប៉ុន្តែសហរដ្ឋអាមេរិកជឿជាក់ថា លោកកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

Tags: ភេវកម្ម១១កញ្ញា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន៦នាក់នៅខេត្ត Jilin

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន៦នាក់នៅខេត្ត Jilin

ប៉ូលិសឥណ្ឌាជាង ១,០០០នាក់ក្នុងរដ្ឋ Maharashtra ឆ្លងជំងឺ COVID-19 ពេលកំពុងបំពេញភារកិច្ច

ប៉ូលិសឥណ្ឌាជាង ១,០០០នាក់ក្នុងរដ្ឋ Maharashtra ឆ្លងជំងឺ COVID-19 ពេលកំពុងបំពេញភារកិច្ច

លោកជំទាវ ម៉ែន សំអន បួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្តាលស្រះស្រង់ សុំសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា

លោកជំទាវ ម៉ែន សំអន បួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្តាលស្រះស្រង់ សុំសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.