Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកជំទាវ ម៉ែន សំអន បួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្តាលស្រះស្រង់ សុំសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា

ដោយ Pothe Thun
14/05/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវ ម៉ែន សំអន បួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្តាលស្រះស្រង់ សុំសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាស អញ្ជើញពិនិត្យទីតាំងការដ្ឋានជួសជុល និងកំណាយ នៅប្រាសាទកណ្តាលស្រះស្រង់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភា ក៏បានរៀបចំប្រារព្ធពិធីបួងសួង ដល់វត្ថុស័ក្តិសិទ្ធិដែលបានរកឃើញនៅក្នុងប្រាសាទនេះ ដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ខណៈវិបត្តិជំងឺកូវីដ១៩ កំពុងតែបន្តរីករាលដាលនៅលើសកលលោក។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនផងដែរ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះការប្រឹងប្រែង របស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយអភិរក្សប្រាង្គប្រាសាទខ្មែរ និងស្នាដៃជាច្រើន ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹង និងស្គាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបកស្រាយរបស់ ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា វត្ថុបុរាណ នៅក្នុងការដ្ឋាននេះ ក្រុមកំណាយបានរកឃើញជាបន្តបន្ទាប់ ដូចជា វត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ គ្រាប់ខ្វាតពណ៌ស មានសណ្ឋានប្រហាក់ប្រហែលគ្រីស្តាល់ និងត្រីសូល៍ បានរកឃើញកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ចម្លាក់អណ្តើកចំនួន១ រកឃើញនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។ និងចម្លាក់អណ្តើកចំនួន ១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែលក្នុងនោះ ត្រីសូល៍មួយ មានត្រឹមតែមួយបំណែកបំណែកប៉ុណ្ណោះ។

ឯកឧត្ដមអគ្គនាយករង លើកឡើងថា ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ នៅពុំទាន់អាចសន្និដ្ឋានពី សម័យកាល និងអត្ថន័យនៃវត្ថុបុរាណ ដែលបានរកឃើញនេះនៅឡើយទេ។ ប៉ុន្តែ ឯកឧត្ដម បញ្ជាក់ថា ក្រុមបុរាណវិទូ នឹងបង្ហាញលទ្ធផល នៃការស្រាវជ្រាវឲ្យបានច្បាស់លាស់ នៅក្រោយបញ្ចប់ការងារស្រាវជ្រាវ ក្នុងការដ្ឋានប្រាសាទកណ្តាលស្រះស្រង់នេះ។

អត្ថបទ និង រូបថត ៖ បូ សាវី និង យូ វង្ស
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ប្រាសាទ​កណ្តាល​ស្រះស្រង់​លោកជំទាវ ម៉ែន សំអន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងកែលម្អចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី ចុងសប្តាហ៍ក្រោយនេះ

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងកែលម្អចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី ចុងសប្តាហ៍ក្រោយនេះ

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.