Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

ដោយ Pothe Thun
15/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បង្ហាញថា ប្រជាពលរដ្ឋ អ្នកលក់ដូរតាមរ៉ឺម៉កម៉ូតូ រួមនិងអ្នកប្រកបរបរដឹកភ្ញៀវទេសចរណ៍មួយចំនួន បានឈប់យានយន្តរបស់ខ្លួន តាមចិញ្ចើមផ្លូវ ឬក្នុងបរិវេណប្រាសាទតែម្ដង បានបង្កឲ្យគ្មានសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់អារម្មណ៍អ្នកទេសចរណ៍ ខណៈពួកគេចង់ទស្សនា ឬផ្ដិតរូបភាព ដ៏ស្រស់ស្អាតនៃទីតាំងទាំងនោះ។

លោកបន្តថា ការរបោះបង្គោលខណ្ឌតាមចិញ្ចើមផ្លូវនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ បង្ការគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសោភណ្ឌភាពតាមដងផ្លូវ។ ជាមួយនោះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាក៏បានរៀបចំរួចរាល់ហើយដែរ នូវទីតាំងចំណតរថយន្ដនៅក្នុងរមណីយដ្ឋានអង្គររួមមាន ចំណតខាងមុខប្រាសាទអង្គរវត្ត ចំណតនៅខាងមុខភ្នំបាខែង ចំណតប្រាសាទអង្គរធំ មានទីតាំងស្ថិតនៅខាងជើងលានជល់ដំរី និងចំណតនៅតាមទីតាំងជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោកបាន ថ្លែងអំណរគុណដល់អាជីវករ អ្នកបើកបររថយន្ត រ៉ឺម៉កកង់បី មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ រួមនិងសាធារណជនទាំងអស់ ដែលតែងតែចូលរួមសហការ ក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់នេះ ដើម្បីឲ្យតំបន់រមណីយដ្ឋានអង្គរមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍សម្រាប់ពិភពលោក៕

 

អត្ថបទ និង រូបថត ៖ បូ សាវី

កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ជិត ១០,០០០នាក់ថ្មីទៀត ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ!

រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ជិត ១០,០០០នាក់ថ្មីទៀត ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ!

ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.