Friday, January 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
14/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់
738
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ ពីម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។

លោកស្នងការរង បង្ហាញថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កាលពីនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ ជនសង្ស័យ មានឈ្មោះដើម ស៊ីម ឈុនលៀង ហៅតាលៀង ភេទប្រុស មានវ័យ៥៦ឆ្នាំ ជាអតីត អ្នកសារព័ត៌មាន និងបុគ្គលិក នៃអង្គការបរិស្ថានមួយ បច្ចុប្បន្នពុំមានមុខរបរពិតប្រាកដឡើយ។

លោកស្នងការរង បន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព ទូរស័ព្ទបន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ ជាថ្នូរនឹងការ មិនចុះត្រួតពិនិត្យអាជីវកម្មមួយកន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីតំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមានដីកា សម្រេចបើកការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចផែនការងារសន្តិសុខខេត្ត និងសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប សមត្ថកិច្ចបានអញ្ជើញជនសង្ស័យខាងលើ មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពបន្លំខ្លួន និងគម្រាមទារប្រាក់ពិតប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធី។

អត្ថបទ និង រូបថត ៖ យូ វង្ស
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ទារប្រាក់ពីប្រជាពលរដ្ឋបន្លំខ្លួនជាមន្ត្រីបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងកែលម្អចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី ចុងសប្តាហ៍ក្រោយនេះ

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងកែលម្អចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី ចុងសប្តាហ៍ក្រោយនេះ

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    429 shares
    Share 172 Tweet 107
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    348 shares
    Share 139 Tweet 87
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9071 shares
    Share 5460 Tweet 1505
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63308 shares
    Share 43695 Tweet 8172
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.