Saturday, March 6, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

ដោយ Pothe Thun
19/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ
16
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ចូលជួបពិភាក្សាលើការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ នៅសាលាខេត្តសៀមរាប ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺ ដើម្បីធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និង នីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍ថេបប្លេត ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ។

ឯកឧត្តមបានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ និង អនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និង ត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំខាន់បន្តឲ្យប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

05/03/2021
រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

05/03/2021

ក្នុងនោះដែរឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកសំណូមពរមួយចំនួន ដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការជម្រុញកិច្ចសហការលើការអនុវត្តធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ឲ្យដំណើរការទៅដោយរលូន និង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ឲ្យយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ក្នុងការធ្វើសម្រងស្ថិតិគ្រួសារក្រ១ និង ក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ឲ្យបាននៅដំណាច់ខែ មិថុនា ឆ្នាំ២០២០ខាងមុខផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើគោលបំណងតាមការស្នើសុំកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ ក្នុងឱកាសដែលប្រទេសកំពុងជួបវិបត្តិកូវិដ១៩ ។ ឯកឧត្តម ក៏បានលើកផងដែរថា ឆ្លងតាមកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការពិភាក្សាទៅ លើការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ប្រភេទ(ក្រ១ ,ក្រ២) និង ផ្តោតទៅលើប្រភេទ(ក្រ៣)ផងដែរ នៅពេលដែលកម្ពុជាយើង ជួបនូវវិបត្តិកូវិដ១៩នេះ ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្តទៀតផង។

ម៉្យាងទៀតឯកឧត្តមក៏បានគូសបញ្ជាក់ថា ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ យើងក៏ត្រូវធ្វើការពិនិត្យឲ្យបាន ចំគោលដៅមុខសញ្ញា ដើមី្បជៀសវាងនូវប្រតិកម្មពីប្រជាពលរដ្ឋ ផងដែរ ។ ឯកឧត្តមក៏បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះក៏បានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងប្រភេទ (ក្រ៣) ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ៕

អត្ថបទ និង រូបថត ៖ គឿនវេត និងម៉ី សុខារិទ្ធ

Tags: ​ក្រសួង​ផែនការអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

មនុស្សស្លាប់ម្នាក់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ព្រមទាំងខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ខ្នងបន្ថែមទៀត

មនុស្សស្លាប់ម្នាក់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ព្រមទាំងខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ខ្នងបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,194)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (358)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.