Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សស្លាប់ម្នាក់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ព្រមទាំងខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ខ្នងបន្ថែមទៀត

ដោយ Pothe Thun
20/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
2.6k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង មនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ហើយរថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត គឺទី១. ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ សង់អំពីឈើទំហំ ៥,២០ម៉ែត្រគុណនឹង៨ម៉ែត្រ ប្រក់ស័ង្គសី ជញ្ជាំងក្ដារ កម្ពស់២,៥០ម៉ែត្រ បានដួលរលំទាំងស្រុង និង ទី២. ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះសង់អំពីដែក ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រងការខូចខាតស្រាល ។

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ ( រងរបួសស្រាល ) នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជារថយន្តដឹកត្រី ហើយបានដឹកមនុស្ស១នាក់ឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ២៧ឆ្នាំ ( រងរបួសធ្ងន់ ) នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីកើតទៅលិចបានបែកកង់មុខហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត បណ្ដាលឲ្យមនុស្សចំនួន០២នាក់ ដែលជាកូនម្ចាស់ផ្ទះ បានរងរបួសស្រាល គឺឈ្មោះ ហង់ បុត្រវីរះ ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ណាត ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ។

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះ ព្រមទាំងបានធ្វើកំណត់ហេតុ សម្រាប់ធ្វើការដោះស្រាយនៅពេលក្រោយ ៕

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

អត្ថបទ និង រូបថត ៖ អធិការដ្ឋាននគរបាលស្រុកពួក
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រោះថ្នាក់​ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ផ្លែល្មើនិងថវិកាជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន នៅទូទាំងស្រុកកោះសូទិន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ផ្លែល្មើនិងថវិកាជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន នៅទូទាំងស្រុកកោះសូទិន

លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    201 shares
    Share 80 Tweet 50
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.