Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ផ្លែល្មើនិងថវិកាជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន នៅទូទាំងស្រុកកោះសូទិន

ដោយ Pothe Thun
20/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ផ្លែល្មើនិងថវិកាជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន នៅទូទាំងស្រុកកោះសូទិន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលផ្លែល្មើចំនួន ២ តោន ដែលទទួល បានពី ឯកឧត្តម ស្លៈ ណាស៊ី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌល ព័ត៌មានមូស្លីមកម្ពុជា សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន ដល់បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមការបញ្ជាក់របស់ ឯកឧត្តម ស្លះ ណាស៊ី បានឲ្យដឹងថា នេះជាឆ្នាំទី ៣ ហើយ ដែលមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោត ទស្សន៏ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅ ប្រទេស សឹង្ហបុរី និងពីអារ៉ាប់រួម អេម៉ារាត សរុបចំនួន ១២ តោន ។ សម្រាប់អំណោយជា ផ្លែល្មើនេះ គឺបែងចែកដល់វិហារឥស្លាមទាំង ៦ ក្នុងស្រុកកោះសូទិន ខេត្ត កំពង់ចាម ហើយ ការបែងចែក ដល់ប្រជាពលរដ្ឋចំនួនប្រជាពលរដ្ឋខ្មែរឥស្លាម សរុបជាង ១ ៦០០ គ្រួសារ ក្រៅពីនេះក៏ក្រុម ការងារ មជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងចែកទៅតាមបណ្តាស្រុកផ្សេងទៀត ដែលមាន បងប្អូន ខ្មែរឥស្លាម រស់នៅ។

ទាក់ទងទៅនិងសារៈសំខាន់នៃផ្លែល្មើនេះ ឯកឧត្តម ស្លះ ណាស៊ី បានបញ្ជាក់ថា បើតាមមាគាទំនៀមទំលាប់នៅក្នុងសាសនាឥស្លាម យល់ឃើញថាផ្លែល្មើបាន ផ្តុំឡើងដោយវិតាមីនជាច្រើនប្រភេទ នៅតបន់អារ៉ាប់ ហើយជាងនេះជាមាគានៃទម្លាប់ នៅ ពេល ពិធីស្រែបួស គឺសាសនិកឥស្លាម ទទួលទានចំនួន ២ ទៅ ៣ គ្រាប់មុនទទួលទាន
អាហារ ផ្សេងៗបន្ថែមទៀត។ សម្រាប់ពិធីស្រាយបួសខែរ៉ម៉ាឌន ឆ្នាំនេះបានធ្វើឡើងចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រៅពីអំណោយជាផ្លែល្មើ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូននូវថវិកាបន្ថែម ក្នុង១វិហារឥស្លាម ចំនួន ១ លានរៀលផងដែរ។ ក្នុងនោះឱកាសនោះ តំណាងបងប្អូនខ្មែរឥស្លាមក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនខ្មែរឥស្លាម ហើយក៏បានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះ ដល់បណ្តាវិហារ ឥស្លាម ជារៀងរាល់ឆ្នាំផងដែរ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ខែរ៉ម៉ាឌនផ្លែល្មើរដ្ឋមន្ត្រីក្រសួង​ព័ត៌មានឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

ប្ដីប្រពន្ធ២នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរទៅធ្វើការសំណង់ក្នុងក្រុងសៀមរាប

ប្ដីប្រពន្ធ២នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរទៅធ្វើការសំណង់ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.