Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម អាកាសធាតុ

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

ដោយ Pothe Thun
09/07/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, អាកាសធាតុ
ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ កូនរដូវប្រាំងនឹងមានកើតឡើងធ្វើឲ្យបរិមាណទឹកភ្លៀង នៅតាមបណ្ដាប្រទេសមួយចំនួន និងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ។ ក្នុងនោះបន្ទាប់ពីក្រសួងបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដានេះ សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពល មកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ហើយចំពោះលក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេស ហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ ។

ក្នុងលិខិតជូនដំណឹងក៏បានបញ្ជាក់ដែរថា សម្រាប់កម្ពុជាកន្លងមកស្ថានភាពនេះ ក្រសួងក៏បានជម្រាបជូន ដំណឹងម្ដងរួចមកហើយ តាមរយៈការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ ២០២០ នឹងមានកូនរដូវប្រាំង កើតឡើងចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ ២០២០។ បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុនឹងត្រឡប់មកប្រក្រតីឡើងវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់ រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹង អាចបណ្ដាលឱ្យខេត្តមួយចំនួន ដែលមានភូមិសាស្ត្រនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្ដាលមកពីការ ធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ ។

ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម គ៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទូទៅទាំងអស់ ជាពិសេសបងប្អូនប្រជាកសិករដែលកំពុង និងបម្រុងចាប់ផ្ដើមដាំដុះនូវកសិផលផ្សេងៗ បានជ្រាបជាព័ត៌មាន និងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ ៖ អ៊ុន ណារាជ្យ

Tags: កូនរដូវប្រាំងទឹកប្រើប្រាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.