Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

ដោយ Pothe Thun
09/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងលោកជំទាវ លី អាយឡេន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ប្រចាំនៅកម្ពុជា បានកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន។

លោកជំទាវ ឱ វណ្ណឌីន លើកឡើងថា នាពេលកន្លងមក បន្ទាប់ពីរកឃើញអ្នកមានផ្ទុកមេរោគកូវីដ១៩ ក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ អាជ្ញាធរខេត្ត ក៏ដូចជាលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល មិនគិតឈប់សម្រាក ឬយប់ថ្ងៃឡើយ ព្រមទាំងបានរៀបចំធ្វើការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ និងវិធីការពារបានយ៉ាងទូលំទូលាយ។ ការខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឲ្យខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅទូទាំងខេត្ត។

តែទោះជាយ៉ាងណាក៏ដោយ លោកជំទាវ ក៏បានណែនាំដល់រដ្ឋបាល ត្រូវតែបន្តពង្រឹងវិធានការការពារការចម្លងមេរោគកូវីដ១៩ ឲ្យបានមធ្យ័ត ក្នុងនោះគោលការណ៍ ហ្វាយអ៊ី (5E) ដែលមានន័យជាភាសាខ្មែរថា៖
១. ស្រាវជ្រាវរកអ្នកផ្ទុកមេរោគកូវីដ១៩ ឲ្យបានលឿនបំផុត ២. បើរកឃើញអ្នកមានផ្ទុកហើយ ត្រូវប្រញាប់បន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ៣. បើសិនរកឃើញហើយ ត្រូវប្រញាប់យកពួកគាត់មកដាក់ដោយឡែក ៤. នៅពេលយកមកដាក់ដោយឡែក ត្រូវប្រញាប់ធ្វើការព្យាបាល និង៥. ត្រូវធ្វើការបង្ការ និងការពារ ឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ប្រធានអង្គការWHO ប្រចាំនៅកម្ពុជា បង្ហាញថា លោកជំទាវ នឹងនៅតែបន្តគាំទ្រ និងធ្វើការជាមួយក្រសួងជំនាញនានា និងឯកឧត្តម លោកជំទាវអភិបាលខេត្តនៅទូទាំងប្រទេស ដើម្បីសម្រេចការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ក្នុងនោះ មូនិធិ Trust Fund របស់អង្គការសហប្រជាជាតិ នឹងផ្ដល់ថវិកា១លានដុល្លារអាមេរិច ជួយដល់ខេត្តចំនួន៣ របស់កម្ពុជា ក្នុងនោះមានខេត្តសៀមរាបមួយផងដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាក់ទងទៅនឹងសុខភាព និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ១៩។

ថ្លែងនៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញ ពីស្មារតីប្រុងប្រយ័ត្នរបស់អាជ្ញាធរខេត្ត ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសការត្រួតពិនិត្យអ្នកដំណើរនៅតាមព្រលានយន្តហោះ ចាប់ពីយន្តហោះបានចុះចត និងធ្វើការដាក់ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីបរទេស ដោយមានការទៅទទួល និងដឹកជញ្ជូនពីច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងប្រធានអង្គការWHO ប្រចាំនៅកម្ពុជា ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ និងការគាំទ្រ ចំពោះរដ្ឋបាលខេត្ត ដើម្បីធ្វើឲ្យខេត្តទេសចរណ៍មួយនេះ វិលត្រឡប់ទៅរកភាពល្អប្រសើរ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពធូរស្រាល ឬបញ្ចប់នាពេលអនាគត។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: ក្រសួង​សុខាភិបាលជំងឺកូវីដ១៩រដ្ឋបាល​ខេត្ត​សៀមរាបអង្គការWHOប្រចាំកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.