Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

ដោយ Pothe Thun
10/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈើចម្រុះចំនួនជាង២.០០០ដើម ត្រូវបានដាំលើផ្ទៃដីចំនួនជាង២ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់គ្រឹះប្រាសាទនានានៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន , ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ន អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើនរូបទៀត ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមានប្រសាន៍ថា ឧទ្យានជាតិ ព្រះជ័យវរ្ម័នភ្នំគូលេន ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រិត្យចុះថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២៩៩៨ ដែលមានផ្ទៃក្រឡា ៣៧៥០០ហិតា ដែលស្ថិតនៅក្នុងស្រុកចំនួន០៤ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកសូទ្រនិគម ហើយបច្ចុបន្ននេះ មន្ទីរបាននិងកំពុង អនុវត្តន៍ការងារចំបងៗ ដែលបានកំណត់ដោយក្រសួងបរិស្ថានផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការដាំដើមឈើឡើងវិញនេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដូច្នេះតាមរយៈនៃការដាំកូនឈើនៅថ្ងៃនេះ និងការចូលរួមយ៉ាងច្រើនកុះករ បានឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យខេត្តសៀមរាបរបស់យើងរក្សាបាននូវគម្របបៃតងស្រស់ ព្រោះព្រៃឈើវាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹងនៃការប្រែប្រួលអាកាសធាតុ និងបរិស្ថានធម្មជាតិ តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ។ល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើឡើងវិញនៅក្នុង ឧទ្យានជាតិ ព្រះជ័យវរ្ម័ននេះ គឺជាការគិតគូរបស់ក្រសួងអំពីនិរន្តភាពបរិស្ថាននិងសេវាកម្ម អេកូឡូស៊ីជាពិសេសគឺស្ថានភាពទឹក ខណៈបច្ចុប្បន្ននេះ ស្ថានភាពទឹកក្រោមដីមានការប្រែប្រួលច្រើន ដោយបរិមាណទឹក មានការថយចុះ ឬរីងហួតមុនកាលកំណត់ ធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមទាំងនោះ ជាពិសេសព្រៃឈើ ក៏ផ្តល់នូវសេវាកម្មគាំពារបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ការទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវ ផល-អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់សហគមន៍នៅជនបទផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កូនឈើ​ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.