Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

ដោយ Pothe Thun
12/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា
262
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូគណៈវិស្វករកម្ពុជា ដឹកនាំដោយឯកឧត្តម ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា និងអមដំណើរដោយ លោក សុខ រតនា ប្រធានការិយាល័យ នៃគណៈវិស្វករកម្ពុជា លោក ផង់ វណ្ណៈ អនុប្រធានផ្នែក នៃគណៈវិស្វករកម្ពុជា ព្រមទាំង លោក ឆាយ លីណា លោក ថោង ពីណា លោក ស៊ី សៅវិភាគ លោក ហូ សម័យ លោក ទែន ប៊ុនធឿន លោក មឿក ដេត និងលោក តាំង គឹមអង តំណាងសមាជិក នៃគណៈវិស្វករកម្ពុជា ប្រចាំខេត្តសៀមរាប បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទី ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។

សពលោក ឌិត សេរីរតនា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមគណៈវិស្វករកម្ពុជា ឯកឧត្តម ប្រាក់ មិន បានសម្តែងនូវមរណទុក្ខ និងក្តីសោកស្តាយ ដែលបានបាត់បង់បុគ្គលមានសមត្ថភាព និងមានចំណេះដឹង ហើយក៏ជាបុគ្គលគម្រូ និងសកម្ម ក្នុងការចូលរួមជួយលើកម្ពស់សមត្ថភាពវិស្វករកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងគៀងគរក្រុមវិស្វករក្នុងខេត្តសៀមរាប ចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ ក្រៅពីភារកិច្ច និងតួនាទីជាមន្ត្រីរាជការ លោកត្រូវបានទទួលស្គាល់ជា វិស្វករអាស៊ាន វិស្វករកិត្តិយសអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន នៃ អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ព្រមជាមួយស្នាដៃជាច្រើនទៀតនៅក្នុងសង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ ឯកឧត្តមប្រធានប្រតិភូ ក៏បាននាំយក ថវិកាចំនួន ១លាន៤សែនរៀល ទទួលបានពីគណៈវិស្វករកម្ពុជា និងសមាជិក ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងសូមបួងសួងឲ្យវិញ្ញណក្ខន្ធរបស់លោក ឌិត សេរីរតនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​សពលោក ឌិត សេរីរតនា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.