Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
13/07/2020
នៅក្នុង ព័ត៌មានជាតិ
កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈើចម្រុះរួមមាន ប្រភេទកូនដើមក្ងោក , ដើមលឿងរាជ , ដើមឥន្ទនេល , ដើមរាំង និង ដើមឈើទាល ចំនួន៥ពាន់៥០០ដើម ដែលទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ រៀបចំដាំតាមដងផ្លូវសំខាន់ៗក្នុងស្រុក ចំនួន៤គោលដៅ សរុបប្រវែងផ្លូវទាំងអស់ជាង២០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើម ក្រោមប្រធានបទ « ក្រឡាញ់ស្រុកខ្ញុំពណ៌បៃតង » ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលនៃគណៈអភិបាលស្រុក , មន្ត្រីរដ្ឋបាលសាលាស្រុក , អាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ , លោកគ្រូអ្នកគ្រូ , សិស្សានុសិស្ស , សហភាពយុវជនកម្ពុជាស្រុក , យុវជនកាកបាទក្រហមយុវជនកាយរិទ្ឋ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន១.២០០នាក់ ។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា យុទ្ឋនាការដាំកូនឈើនេះ ជាយុទ្ឋនាការលើកដំបូង អាចនិយាយបានថាជាដំណាក់កាលទី១ ដែលរដ្ឋបាលស្រុកបានរៀបចំឡើងដើម្បីដាំឈើនៅតាមដងផ្លូវចំនួន៤ខ្សែ និងដាំព្រៃលិចទឹកនៅឃុំស្រណាលនិងឃុំសំបួរ ហើយសម្រាប់ដំណាក់កាលទី២ នឹងធ្វើឡើងនៅឆ្នាំ២០២១ ដែលនឹងដាំតាមព្រំប្រទល់ជុំវិញស្រុក និងដំណាក់កាលទី៣នឹងរៀបចំនៅឆ្នាំ២០២២ដែល នឹងដាំតាមដងផ្លូវក្នុងឃុំទាំង១០ព្រមទាំងព្រៃលិចទឹកនៃស្រុកក្រឡាញ់ផងដែរ ។

លោកស្រី អភិបាលស្រុក មានប្រសាសន៍ទៀតថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និង ជីវចម្រុះ សំខាន់ទៀតនោះព្រៃឈើមានការទំនាក់ទំនងច្រើនទៅនឹងវិស័យកសិកម្ម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើមនាថ្ងៃនេះ លោកស្រី ម៉ននី រង្សី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន , កងកម្លាំងប្រដាប់អាវុធ , មន្ត្រីរាជការ , សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំកូនឈើដែលបានដាំហើយនាពេលនេះ ព្រោះថា នៅក្នុងរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខទៀត សង្ឃឹមថា តាមដងផ្លូវនៃស្រុកក្រឡាញ់ពេញទៅដោយដើឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.