Thursday, February 12, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

ដោយ Pothe Thun
30/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
438
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការសាលារៀនទន្សាយ ដោយមានការគាំទ្រពីអាជ្ញាធរស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះ បានធ្វើការដង្ហែរក្បួន នៅតាមដងផ្លូវ និងចែកខិតប័ណ្ណ ផ្សព្វផ្សាយឱ្យជនមានពិការភាពទាំងអស់ នៅក្នុងស្រុកពួកទៅចុះឈ្មោះចូលរៀន នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលនៅជិតបំផុត ដើម្បីទទួលបានការសិក្សារៀនសូត្រដូចអ្នកដែលមានការសប្បាទាគ្រប់គ្រាន់ ទទួលបានអត្តសញ្ញាណជនមានពិការភាពផងដែរ។

លោក ជួន សុភី ជាអ្នកសម្របសម្រួលតំបន់ស្រុកពួក នឹងតំណាងអង្គការសាលារៀនទន្សាយ បានឱ្យដឹងថា ការធ្វើយុទ្ធនាការនេះក្នុងគោលបំណង គឺទី១/ការលើកម្ពស់សិទ្ធិកុមារ ជាពិសេសកុមារដែលមានពិការភាព ទី២/ចង់ឱ្យអាជ្ញាធរជួយគាំទ្រផ្តល់សេវាសង្គម ដើម្បីឱ្យជនមានពិការភាពទទួលបានអត្តសញ្ញាណជនមានពិការភាព នឹងទី៣/ជាការផ្សព្វផ្សាយឱ្យជនមានពិការភាពមកចុះឈ្មោះចូលរៀន។លោកបានបន្តថា នៅក្នុងស្រុកពួកនេះ មានសាលាចំនួន០៥ ដែលទទួលឱ្យជនមានពិការភាពចូលរៀន ក្នុងនោះមានសាលាបឋមសិក្សាខ្នាត សាលាបឋមសិក្សា ទៀ បាញ់ គំរូ សាលាបឋមសិក្សាសរស្តម សាលាបឋមសិក្សាយាង នឹងសាលាបឋមសិក្សាអធិបតី។

អ្នកស្រី ឡម តាំ ជាប្រជាពលរដ្ឋនៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងដែរថា អ្នកស្រីពិតជាមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលអាជ្ញាធរ និងអង្គការបានបើកឱ្យជនមានភាពិការភាពបានចូលរៀនដូចមនុស្សទូទៅ។អ្នកស្រីបន្តថា កន្លងមកកូនរបស់គាត់ដែលជាជនមានពិការភាពហាក់ដូចជា ងងិតឈឹងជាជនពិការភាពហើយ មិនបានរៀនសូត្រទទួលបានចំណេះដឹងដូចមនុស្សទូទៅទៀត។ប៉ុន្តែឥឡូវនេះ កូនគាត់បានរៀនសូត្រហើយ រំពឹងថា នៅពេលខាងមុខគាត់នឹងមានចំណេះដឹង អាចធ្វើការងារបានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

10/02/2026

លោក កើត គឿន ជាយុវជនម្នាក់ដែលមានពិការភាព បានឱ្យដឹងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងវិស័យឯកជនបានផ្តល់ឱកាសឱ្យជនពិការបានចូលបម្រើការងារផងដែរ។ប៉ុន្តែដើម្បីឱ្យជនមានពិការភាពទាំងអស់អាចឈានចូលទៅធ្វើការបាន ជនពិការទាំងអស់ត្រូវមានចំណេះដឹងជាមុន ដូចនេះការផ្តល់ឱកាសជនមានពិការភាពបានចូលរៀន គឺជាកត្តាដ៏សំខាន់។
លោកស្រី ឆែម សុធា អភិបាលរងស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ថា ការធ្វើយុទ្ធនាការផ្សព្វផ្សាយ គឺជាសកម្មភាពមួយដ៏ល្អ ហើយអាជ្ញាធរក៏សូមធ្វើការគាំទ្រ។ហើយអ្នកស្រីបានអំពាវនាវឱ្យមាតាបិតាដែលមានកូនជាជនមានពិការភាព សូមយកកូនមកចុះឈ្មោះចូលរៀន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានចំណេះដឹង និងជំនាញសម្រាប់បន្តការរស់ប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ៕
អត្ថបទ និងវីដេអូ ៖ លោក ឃុត សៅ

Tags: អង្គការសាលារៀនទន្សាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងព្រឹត្ដិការណ៍ឆ្លងឆ្នាំសាកលរយ: ៣ថ្ងៃ ខាងមុខនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ កក់បន្ទប់ទុកបានប្រមាណពី៧០ ទៅ ៨០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ !

ក្នុងព្រឹត្ដិការណ៍ឆ្លងឆ្នាំសាកលរយ: ៣ថ្ងៃ ខាងមុខនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ កក់បន្ទប់ទុកបានប្រមាណពី៧០ ទៅ ៨០%ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ !

អង្គការមនុស្សធម៌ផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពចំនួន៧ នៅក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្ដសៀមរាប !

អង្គការមនុស្សធម៌ផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពចំនួន៧ នៅក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្ដសៀមរាប !

អគារបណ្ណាល័យ១ខ្នងនៅសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូទ្រនិគម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារបណ្ណាល័យ១ខ្នងនៅសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូទ្រនិគម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    362 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63319 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9080 shares
    Share 5463 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    438 shares
    Share 175 Tweet 110
  • ប្រធានបទ << អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ >>

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,037)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,555)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (945)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.