Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គការមនុស្សធម៌ផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពចំនួន៧ នៅក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្ដសៀមរាប !

ដោយ Pothe Thun
30/12/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គការមនុស្សធម៌ផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពចំនួន៧ នៅក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្ដសៀមរាប !
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការមនុស្សធម៌មួយ ធ្វើការផ្នែកអប់រំ សុខភាព និងការសង់លំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពនៅតាមឃុំចំនួន ៦ឃុំ នៅស្រុកបន្ទាយស្រី និងមណ្ឌលសុខភាពមួយឃុំទៀត នៅឃុំពាក់ស្នែក ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីជួយសម្រួលការខ្វះខាត នៅក្នុងមណ្ឌលសុខភាព។ ការផ្ដល់ជំនួយនេះធ្វើឡើង នៅសាលាស្រុកបន្ទាយស្រី និងមណ្ឌលសុខភាពឃុំពាក់ស្នែង ។

លោក យស់ សា ប្រធានសមាគម រួបរូមគ្នា ប្រឆាំងភាពក្រីក្រ ហៅកាត់ថា PAPA បានឱ្យដឹងនៅថ្ងៃនេះថា ជំនួយទាំងអស់នេះ គឺបានមកពីសប្បុរសជន នៃប្រទេសអូស្ត្រាលី និងសប្បជនឱសថស្ថានខ្មែរអង្គរ តាមរយ:សមាគមប៉ាប៉ា។ លោកបន្ដថា  ទឹកសេរ៉ូបនេះ មានប្រាំប្រភេទ និងមានចំនួន ៣០កេសស្មើនឹងជាង ៧០០កំប្លោក ហើយក្នុងមួយមណ្ឌលសុខភាព នៅក្នុងស្រុកបន្ទាយស្រី ទទួលបាន ១០១កំប្លោក ខណ:ដែលមណ្ឌលសុខភាពនៅឃុំពាក់ស្នែងទទួលបាន ១០៨កំប្លោក។ លោកបានបន្ដថា ការផ្ដល់ទឹកសេរ៉ូមដល់មណ្ឌលសុខភាព នៅតាមឃុំនេះ ដើម្បីសម្រួលដល់សុខភាពប្រជាលរដ្ឋ នៅតាមជនបទ។ លោកបានបន្ថែមថា សេរ៉ូមនេះបន្ដិចបន្តួចមែន ប៉ុន្ដែវាបានជួយសម្រាលដល់ការខ្វះខាតរបស់មណ្ឌលសុខភាពខ្លះៗដែរ។ លោកបានបន្ថែមទៀតថា លោកនឹងបន្ដស្វែងរកជំនួយជាមួយសប្បុរសជនក្នុង និងក្រៅប្រទេសបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត។ លោកថា កន្លងមក សមាគមនេះ ក្រៅពីផ្ដល់សេរ៉ូមដល់មន្ទីរពេទ្យ ក៏បានផ្ដល់នូវស្បៀងអាហារ សាងសង់លំនៅឋានដល់ប្រជាលរដ្ឋ ដែលខ្វះខាត និងសាងសង់មណ្ឌលភាពមួយកន្លែងនៅឃុំព្រះដាក់ផងដែរ។

បើតាមអាជ្ញាធរស្រុកបន្ទាយស្រី និងតំណាងមណ្ឌលសុខភាពឃុំពាក់ស្នែង ស្រុកអង្គរធំ បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណនូវជំនួយសេរ៉ូមជាង ៦រយកំប្លោកនេះ ខណ:ដែលនៅតាមមណ្ឌលសុខភាពក្នុងឃុំនីមួយៗ មានតម្រូវថ្នាំពេទ្យខ្ពស់ សម្រាប់ជួយសេវាសុខាភាពប្រជាពលរដ្ឋ។ ការផ្ដល់ជំនួយនេះ គឺជាកិច្ចសហការល្អ រវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរដែនដី ដែលជាដៃគូមិនអាចខ្វះបាន។ អាជ្ញាធរទាំងពីរនេះ ក៏បានអំពាវដល់សប្បុរជន ក៏ដូចជាអង្គរកៅរដ្ឋាភិបាល ធ្វើការសហការគ្នា ក្នុងការស្វែងរកជំនួយសប្បុរសធម៌ ជូនដល់សហគមនានា ដែលកំពុងខ្វះខាត បើទោះបីតិចតួច ឬច្រើនក្ដី គឺជាគុណតម្លៃដ៏ធំធេង សម្រាប់បំរើសុខភាពឱ្យប្រជាជននៅមូលដ្ឋាន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី តែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារបណ្ណាល័យ១ខ្នងនៅសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូទ្រនិគម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារបណ្ណាល័យ១ខ្នងនៅសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូទ្រនិគម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.