Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
02/01/2023
នៅក្នុង ព័ត៌មានជាតិទូទៅ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្ដសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្ដសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាការដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរបច្ចេកទេស និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានាដែលបានជួយប្រទះកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ។

ឯកឧត្ដម លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ដ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលពេលនេះ ដើម្បីបូកសរុបនូវលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ កន្លងមក ក្នុងនោះត្រូវរកឲ្យឃើញនូវបញ្ហាប្រឈមដែលបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រតិបត្តិការ ផ្សព្វផ្សាយព័ត៌មាន សម្រាប់ធ្វើការកែលម្អក្នុងការអនុវត្តបន្តក្នុងឆ្នាំ២០២៣នេះ ឲ្យទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន ទាំងប្រសិទ្ធភាព និង គុណភាព ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាលើវិស័យព័ត៌មានក្នុងបរិបទដែលពិភពលោក កំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័សនេះ ។

ឯកឧត្ដម លីវ សុខុន បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ មន្ត្រីរបស់យើងបានធ្វើសកម្មភាពខ្លាំងលើគ្រប់ផ្នែកទាំងអស់ ជាពិសេសផ្នែកចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ក្នុងនោះ៖ មន្រ្តីការិយាល័យវិទ្យុ ចុះយកព័ត៌មាន បានចំនួន៧,៤៩៥លើក មានការកើនឡើង ៧,៤០ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ៧,៣១៨លើក , ផលិតអត្ថបទព័ត៌មាន បានចំនួន៨,៦៩០ អត្ថបទព័ត៌មាន កើនឡើង ៨,៥៩ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ៨,៣៣៨ អត្ថបទព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មាន បានចំនួន១៨.៩៤១ អត្ថបទព័ត៌មាន កើនឡើង ១៤,២៥ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ១៦.២៤១ អត្ថបទព័ត៌មាន ។

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

ឯកឧត្ដម លីវ សុខុន បន្តថា សម្រាប់ការិយាល័យវិទូរទស្សន៍ បានចុះយកព័ត៌មានចំនួន៧,៥២៦លើក កើនឡើង ៧,៤៣ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ៧,៣១៨លើក , ផលិតអត្ថបទព័ត៌មាន បានចំនួន៨,៧៦៨ អត្ថបទព័ត៌មាន កើនឡើង ៨,៦៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ៨,៦៧១ អត្ថបទព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មាន បានចំនួន៣៦.១៣៦ អត្ថបទព័ត៌មាន កើនឡើង ៣៧,៦៥ភាគរយ ធៀបទៅនឹងឆ្នាំ២០២០ ដែលមានចំនួន ២២.៥២៩ អត្ថបទព័ត៌មាន ។

ឯកឧត្ដម លីវ សុខុន បន្តទៀតថា កិច្ចប្រជុំគឺជារបបអាហារឋាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹង និងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគៅលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ ដូច្នេះក្នុងឱកាសនេះ សូមមន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវសាមគ្គីភាពគ្នាឲ្យកាន់តែប្រសើរឡើង និង ត្រូវខិតខំបំពេញការងារឱ្យខ្លាំងក្លាបន្ថែមទៀត ស្របតាមទិសដៅរបស់មន្ទីរដែលបានដាក់ចេញគឺ ជំរុញការចុះយកព័ត៌មាន ផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ឲ្យបានគ្រប់ព្រឹត្តិការណ៍ទាំងអស់និងតាមដានព័ត៌មានក្នុងខេត្ត និង ការបង្កើនសកម្មភាពផ្សព្វផ្សាយតាមវិទ្យុ FM ជាតិនគរភ្នំ និង ទូរទស្សន៍ជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ព្រមទាំងបន្តសហប្រតិបត្តិការ ផ្សព្វផ្សាយវិទ្យុមិត្តភាព កម្ពុជា-ចិន វិទ្យុមិត្តភាពកម្ពុជា-ថៃ ផ្សព្វផ្សាយជា( Twin Radio ) និងវិទ្យុ-ទូរទស្សន៍ឯកជនក្នុងខេត្ត ឲ្យបានជាអតិបរិមា ។

ឯកឧត្ដមប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ត្រូវយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ដែលវាជាយ័ន្តដ៏ស័ក្ដិសិទ្ធិមួយ ក្នុងការការពារកំហុសរបស់អ្នកសារព័ត៌មាន ពិសេសត្រូវយល់ដឺងពីអ្វីជាគោលដៅរបស់ស្ថាប័នព័ត៌មាន សម្រាប់ការលើកកម្ពស់គុណភាពសេវាផ្តល់ព័ត៌មាន និងការអប់រំសង្គម ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ៕
អត្ថបទ ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ខេត្តសៀមរាប

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ខេត្តសៀមរាប

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.