Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

ដោយ Pothe Thun
02/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣ នៅវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្សជាច្រើនរូប។

ជាមួយគ្នានោះដែរនាព្រឹកនេះ នៅគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តសៀមរាប ក៏មានរៀបចំធ្វើក្បួនដង្ហែរទៅតាមដងវិថីនានា ដោយមានការរំលេចនូវ បដារពាក្យស្លោកធំៗ នៅតាមក្បួនដង្ហែរ ព្រមទាំងមានការលាយឡំនូវសម្រែកជ័យឃោសរបស់សិស្សានុសិស្ស បង្កប់នូវខ្លឹមសារអត្ថន័យ ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្សដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា យើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិសក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍នៃសង្គមពុទ្ធិ និងសំដៅត្រៀមលក្ខណៈឲ្យបានល្អ និងបន្តផ្តោតការយកចិត្តទុកដាក់ដល់ការប្រមូលកុមារឲ្យបានចូលរួមគ្រប់ៗគ្នា ទោះបីជាពួកគេស្ថិតនៅទីណា រស់ក្នុងស្ថានភាពបែបណាក៏ដោយពោល គឺត្រូវទៅឲ្យដល់កន្លែងណាដែលយើងទៅមិនទាន់ដល់ សំខាន់តំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក «សាលារៀនស្វែងរកកុមារ» ដើមី្បបង្កលក្ខណៈងាយស្រួលដល់កុមារ ទទួលបានការអប់រំប្រកបដោយសមធម៌។ ជាមួយគ្នានោះ ត្រូវជម្រុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្ស ឲ្យប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្តពោល គឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី និងដើម្បីឲ្យកុលបុត្រ កុលធីតាខ្មែរបានទទួលការអប់រំ សមស្របតាមបាវចនាសម្រាប់ការងារអប់រំរបស់យើង ដែលបានលើកឡើងថា «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ » និងចូលរួមយ៉ាងសកម្ម ក្នុងការជួយអប់រំកូនចៅឲ្យបានល្អ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីបន្តលើកកម្ពស់កិត្តិយសសង្គមជាតិ ស័ក្តិសមជាប្រជាពលរដ្ឋ ដែលមានឈាមជ័រតភ្ជាប់ពីសម័យអង្គរដ៏រុងរឿងនៃយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ សូមឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនសិស្ស មិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់មន្ត្រីអប់រំ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និងជម្រុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អ នៅពេលបំណាច់ឆ្នាំសិក្សា ឬនិទ្ទេស A នៅពេលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដែលកន្លងមកវិទ្យាល័យ១០មករា ១៩៧៩នេះ ក៏ទទួលបានកេរ្តិ៍ឈ្មោះ ចំណាត់ថ្នាក់លេខ២ នៅទូទាំងប្រទេស និងសូមឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ រក្សានូវប្រពៃណី កេរ្តិ៍ឈ្មោះវិទ្យាល័យ ១០ មករា ១៩៧៩ បន្តដល់សិស្សជំនាន់ក្រោយ និងគោរពឲ្យបាននូវច្បាប់ចរាចរណ៍ នៅក្នុង ពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខែ្សក្រវ៉ាត់សុវត្ថិភាព ព្រមទាំងចាកចេញឲ្យឆ្ងាយពីគ្រឿងញៀនទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បើកបវេសនកាលឆ្នាំសិក្សាថ្មីវិទ្យាល័យ ១០​មករា ១៩៧៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ខេត្តសៀមរាប

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ខេត្តសៀមរាប

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.