Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

ដោយ Pothe Thun
04/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាពលទាហានទី៤ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ ដល់បណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤។

មានមតិក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បញ្ជាក់ថា វគ្គហ្វឹកហ្វឺន ដែលមានរយៈពេល ២៥ថ្ងៃនេះ គឺជាការពង្រឹងសមត្ថភាព ជូនដល់បុគ្គលិកជំនាញ នៃបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ ឱ្យកាន់តែយល់ច្បាស់ ទៅជំនាញជាច្រើនរួមមាន ស្បៀង យោធបរិក្ខា ប្រេង ដឹកជញ្ជូន និងផែនការធានា ការគ្រប់គ្រងបើកចែក និងគណនេយ្យ ការគ្រប់គ្រងសម្ភារៈបច្ចេកទេស និងធានាបច្ចេកទេស ព្រមទាំងលក្ខណៈបច្ចេកទេសអាវុធថ្មើរជើង ដើម្បីបម្រើដល់ការងារធានាប្រយុទ្ធឱ្យទទួលបានជោគជ័យ។

តាមរយៈការឡើងប្ដេជ្ញារបស់តំណាងកម្មសិក្សាការី ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ កម្មសិក្សាការីទាំងអស់នឹងគោរពប្រតិបត្តិឱ្យបានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈវិន័យទូទៅ និងវិន័យផ្ទៃក្នុងនៃកងយោធពលខេមរភូមិន្ទឱ្យបានជាដាច់ខាត និងជៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងពិធីបិទនេះដែរ ឧត្តមសេនីយ៍ទោ សុក រីនណា បានផ្តាំផ្ញើរដល់ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងកម្មសិក្សាការីទាំងអស់ ត្រូវប្រើប្រាស់ចំណេះជំនាញដែលខ្លួនមាន បម្រើដល់ប្រយោជន៍អង្គភាព និងប្រទេសជាតិ ព្រមទាំងគោរពវិន័យកងទ័ព ស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយរដ្ឋមន្ត្រីនាពេលអនាគត។

សូមជម្រាបថា សមាសភាពដែលបានចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ រួមមាន គណៈគ្រប់គ្រងវគ្គចំនួន ០៧នាក់ យោធាចារ្យចំនួន ១០នាក់ ផ្នែកបម្រើការចំនួន ០៧នាក់ និងកម្មសិក្សាការីទាំងបីជំនាញសរុបចំនួន ២១១នាក់ ក្នុងនោះសម្រាប់ជំនាញភស្តុភា ពិន្ទុល្អមានចំនួន ៥១នាក់ ស្មើនឹង ៧៥ភាគរយ ពិន្ទុល្អបង្គួរមានចំនួន ១៣នាក់ ស្មើនឹង ១៩.១១ភាគរយ ពិន្ទុមធ្យមមានចំនួន ០៤នាក់ ស្មើនឹង ៥.៨៨ភាគរយ។ រីឯ ជំនាញហិរញ្ញវត្ថុ ពិន្ទុល្អមានចំនួន ២៨នាក់ ស្មើនឹង ៣៧.៣៤ភាគរយ ពិន្ទុល្អបង្គួរមានចំនួន ៣៤នាក់ ស្មើនឹង ៤៥.៣៣ភាគរយ ពិន្ទុមធ្យមមានចំនួន ១៣នាក់ ស្មើនឹង ១៧.៣៣ភាគរយ និង ជំនាញយន្តយុទ្ធ ពិន្ទុល្អមានចំនួន ១៩នាក់ ស្មើនឹង ២៧.៩៤ភាគរយ ពិន្ទុល្អបង្គួរមានចំនួន ២១នាក់ ស្មើនឹង ៣០.៨៨ភាគរយ និងពិន្ទុមធ្យមមានចំនួន ២៨នាក់ ស្មើនឹង ៤១.១៧ភាគរយ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: យោធភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

ឯកឧត្តម ទៀ សីហា ប្រកាសការចូលកាន់មុខតំណែង របស់អភិបាលស្រុកជីក្រែងថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសការចូលកាន់មុខតំណែង របស់អភិបាលស្រុកជីក្រែងថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.