Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

ដោយ Pothe Thun
05/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកសូទ្រនិគម មានរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកថ្មី ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បញ្ជាក់ថា៖ ការតែងតាំងអភិបាលស្រុកថ្មីនាពេលនេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង និងគ្រប់គ្រង ដែលជំរុញដល់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកសូទ្រនិគម។

ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍៨ចំណុច ដើម្បីជំរុញការងារដឹកនាំ ចាត់ចែង និងគ្រប់គ្រង របស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ទី១- ត្រូវជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ទី២- ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ឲ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ទី៣- ត្រូវបន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧។

ទី៤- ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់។

ទី៥- ត្រូវបន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងធនធានរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តណែនាំដល់ប្រជាពលរដ្ឋ ចៀសវាងការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាបបន្តទៀត ក្រៅពីដី ដែលរដ្ឋបាលស្រុកគ្រោងស្នើសុំកាត់ខ្វៀលជូនពួកគាត់ ។

ទី៦- ត្រូវបន្តជំរុញអនុវត្តន៍កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តន៍ជាមួយក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ លើការត្រួតពិនិត្យ គាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ស៊ីជម្រៅក្នុងអាណត្តិទី៦នេះ។

ទី៧- ត្រូវពង្រឹងការគ្រប់គ្រងមន្រ្តីក្រោមឱវាទ ដោយត្រូវអនុវត្តស្របតាមតួនាទី ភារកិច្ច របស់ការិយាល័យនានាចំណុះរដ្ឋបាលស្រុក សំដៅបង្កើនប្រសិទ្ធភាពការងារ និងខិតខំពង្រឹងកិច្ចការនៃការិយាល័យផែនការ និងគាំទ្រឃុំ ដើម្បី ត្រៀមលក្ខណៈសម្បត្តិជាមុន ក្នុងការអនុវត្តមុខងារ និងធនធាន ដែលនឹងត្រូវផ្ទេរ ទៅក្នុងវិស័យជាអាទិភាពមួយចំនួន នាពេលខាងមុខនេះ។ ទន្ទឹមនោះ ថ្នាក់ដឹកនាំសាលាស្រុក ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយទីចាត់ការនានាចំណុះសាលាខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាលមន្រ្តីក្រោមឱវាទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ ។

ទី៨- ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរជម្រាបថា លោក ម៉ក់ប្រុស ត្រូវផ្ទេរតួនាទីពីអភិបាលស្រុកសូទ្រនិគម ឱ្យទៅបម្រើការនៅរដ្ឋបាលខេត្តសៀមរាប និងតែងតាំងលោក គិម វណ្ណៈ ជាអភិបាលស្រុកសូទ្រនិគមថ្មី។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​អភិបាល​ស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

ឯកឧត្តម ទៀ សីហា ប្រកាសការចូលកាន់មុខតំណែង របស់អភិបាលស្រុកជីក្រែងថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសការចូលកាន់មុខតំណែង របស់អភិបាលស្រុកជីក្រែងថ្មី

អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្លែងថាការរីកចំរើនលើកគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មិនមែនកើតមកដោយចៃដន្យនោះទេ

អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្លែងថាការរីកចំរើនលើកគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មិនមែនកើតមកដោយចៃដន្យនោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.