Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្លែងថាការរីកចំរើនលើកគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មិនមែនកើតមកដោយចៃដន្យនោះទេ

ដោយ Pothe Thun
09/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្លែងថាការរីកចំរើនលើកគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មិនមែនកើតមកដោយចៃដន្យនោះទេ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ គឺមិនមែនកើតឡើងដោយសារភាពចៃដន្យនោះទេ គឺដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសដឹកនាំដ៏ពិនប្រសព្វ ជាមួយនឹងការលះបង់នូវរាល់ឈាមស្រស់ សាច់ស្រស់របស់វីរៈជនខ្មែរគ្រប់រូបដែលបានរំដោះជាតិមាតុភូមិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី៤៤ នៃថ្ងៃរំដោះ ៧មករា នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសកម្ពុជាមិនទាន់មានសុខសន្ដិភាពពេញលេញនៅឡើយទេ។ ហើយតំបន់ឃុំពាក់ស្នែង ស្រុកអង្គរធំ គឺជាតំបន់ភ្លើងសង្គ្រាម គ្មានផ្លូវថ្នល់ ទឹកភ្លើង ពោលមិនទាន់មានការអភិវឌ្ឍឱ្យបានពេញលេញនៅឡើយទេ ដោយប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានស្រួលនោះទេ។ ប៉ុន្ដែចាប់ពីឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបកម្ពុជាមានសុខសុខសន្ដិភាពពេញលេញ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពដើរហើយគ្រប់ទីកន្លែង ដែលមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ដែលនេះជាស្នាដៃថ្ងៃ ៧មករា មិនមែនការរីកចំរើននោះកើតឡើងដោយសារចៃដន្យនោះទេ។

ឯកឧត្ដម អនុរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ជាក់ស្ដែងឃុំពាក់ស្នែង ក៏ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានប្រកាសធ្វើជាកន្លែងអភិវឌ្ឍន៍ឱ្យក្លាយជាទីក្រុងទីប្រជុំជនដ៏ធំ សម្រាប់ប្រជាពលរដ្ឋរស់នៅផងដែរ។ ជាមយយគ្នានោះគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ ក្នុងន័យនេះ ឯកឧត្ដម សូមអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាខិតខំថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ដោយប្រកាសប្រឆាំងយ៉ាងដាច់ខាត ចំពោះទង្វើណាក៏ដោយ ដែលរារាំងដល់ការអភិវឌ្ឍន៍ និងសន្ដិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ដើម្បីគុណប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍជារៀងរហូតទៅ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប

ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប

ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.