Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

ដោយ Pothe Thun
09/01/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តំណាងប្រជាកសិករក្នុងភូមិជ្រៃខាងជើង ឃុំគៀនសង្កែ ស្រុកសូទ្រនិគម អ្នកស្រី ថៃ សូដា បានឲ្យដឹងថា មុខរបរដាំបន្លែនៅលើធ្នើ បានធ្វើឲ្យពួកគាត់ចាករួចផុតពីបញ្ជីឈ្មោះ ពលរដ្ឋក្រីក្រ ដោយកាលពីមុនបើទោះបីជាគ្រួសារអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀតបានប្រកបរបរដាំបន្លែក្តី ក៏ពួកគាត់ត្រូវបានគេវាយតម្លៃថា ជាពលរដ្ឋក្រីក្រ ដោយទទួលបានប័ណ្ណសមធម៌ប្រភេទ “ក្រ១” “ក្រ២” ដែល។

អ្នកស្រីបន្តថា កាលពីមុនការដាំបន្លែរបស់ពួកគាត់ គឺចេះដាំតាមៗគ្នា ប៉ុន្តែអស់ពេលជា៥ឆ្នាំមកនេះ ដោយមានការណែនាំ ការបង្រៀនពីសំណាក់អង្គការដៃគូ ក៏ដូចជាខាងកសិកម្មស្រុកសូទ្រនិគម និងមន្ទីរខេត្តកសិកម្មខេត្តសៀមរាប ប្រជាកសិករបានចងក្រងគ្នាជាសហគមន៍ដាំបន្លែ និងកែប្រែរបៀបដាំ មកដាំដំណាំលើធ្នើដែលចំណាយថ្លៃដើមតិច និងទទួលទិន្នផលខ្ពស់។ អ្នកស្រី បានឲ្យដឹងថា បច្ចុប្បន្នអ្នកស្រីបានប្រភេទដាំបន្លែស្លឹកនៅក្នុងស្រុក ស្ទើរសព្វមុខ ដូចជាព្រៃក្រញ៉ាញ់ ស្ពៃខៀវ ស្ពៃតឿ គិនឆាយ តាំងអោ ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រីបានដាំបន្លែគិនឆាយ ឬតុងឆាយ ច្រើន ព្រោះដំណាំប្រភេទនេះ លក់បានថ្លៃចំណេញច្រើន និងប្រមូលផលបានយូរ។ អ្នកស្រីឲ្យដឹងថា នៅលើផ្ទៃដីជាង ៤០០ម៉ែត្រក្រឡា អ្នកស្រីអាចរកចំណូលបានពីបន្លែគិនឆាយនេះ ប្រមាណជា ៤០ម៉ឺនរៀលក្នុងមួយសប្តាហ៍ និងអាចប្រមូលផលបានក្នុងរយៈពេលពី០៦ខែ ដល់ទៅ ១៤ខែ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងថា សហគមន៍ដាំបន្លែលើរាន ក្នុងស្រុកសូទ្រនិគម មានសមាជិក ៦៧គ្រួសារ មកពីឃុំចំនួន៣ គឺឃុំកៀនសង្កែ ឃុំតាយ៉ែក និងឃុំដានរុន។ ជាមួយគ្នានោះ លោក ហុង លី មេឃុំកៀនសង្កែ ស្រុកសូទ្រនិគម បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកតែងតែគាំទ្រលើទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងការដែលមានមុខរបរមួយនឹងនរ ហើយសម្រាប់លោកមានតែពាក្យជួយត្រេកអរ និងសហការជាមួយប្រជាកសិករទៅតាមលទ្ធភាព៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.