Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣

ដោយ Pothe Thun
10/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធេអប្សារា លោកនាយក នាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។

របៀបវារៈនៅក្នុងកិច្ចប្រជុំនេះរួមមាន៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ៤- ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងថវិកាគម្រោងកិច្ចការពារកុមារ២០២៣-២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចស្តីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។ ក្នុងនោះ អង្គប្រជុំក៏បានផ្ដោតទៅលើបញ្ហាមួយចំនួនដូចជា ការចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ .អនាម័យ បរិស្ថាន ការអនុវត្តច្បាប់ចរាចរណ៍ .បញ្ហាផ្លូវក្នុងតំបន់អប្សារាមានការខូចខាតពុំទាន់មានការជួសជុសផងដែរ។

ជាមួយនឹងបញ្ហាដែលបានលើកឡើងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការបកស្រាយ និងបំភ្លឺជូនអង្គប្រជុំ និងបានអនុញ្ញាតជូនលោកប្រធានមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន លើកឡើងថា៖ តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងកិច្ចប្រជុំទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញ របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក្ខ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហា ដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើងជាអន្លើៗ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តសៀមរាបដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អនិងរីកចំរើននព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកអង្គរជុំថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកអង្គរជុំថ្មី

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.