Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប

ដោយ Pothe Thun
11/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញប្រកាសការផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងជាអភិបាលស្រុកក្រឡាញ់ថ្មី ដើម្បីបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង ជំរុញការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការសម្រេចលើកសំណើសុំតែងតាំងលោក សុខ ណារ៉េត ជាអភិបាលស្រុកក្រឡាញ់ គឺដោយផ្អែកលើលក្ខណសម្បត្តិ និងឧបនិស្ស័យសមស្របដូចមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលនៅជាធរមាន និងផ្អែកតាមបទពិសោធន៍ការងារដែលលោក បានបំពេញនាពេលកន្លងមក។ ជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំដល់លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមនឹងអាជ្ញាធរថ្នាក់ស្រុកទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗបន្ថែមទៀត ជាពិសេសផ្សព្វផ្សាយណែនាំជំរុញដល់ប្រជាពលរដ្ឋតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ លើកកម្ពស់ការងារផ្ដល់សេវាជូនប្រជាជនតាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាពនៃការងារគ្រប់វិស័យទូទាំងស្រុកទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក្រឡាញ់ ដែលទើបទទួលការតែងតាំងថ្មី ក៏បានឡើងប្តេជ្ញាចិត្ត ខិតខំបំពេញការងារយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុវត្តនូវវិធានការចាំបាច់ទាំងឡាយ សំដៅបង្កើនប្រសិទ្ធភាពការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ។ ជាពិសេសល្បែងស៊ីសង ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ការកេងប្រវ័ញពលកម្មកុមារ សកម្មភាពបទល្មើសផ្សេងៗទៀត និងអំពើទាំងឡាយណា ដែលបង្កឲ្យមានការភ័យខ្លាចក្នុងសង្គម និងធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ ក្នុងន័យធានាឲ្យបាននូវ ភូមិ-ឃុំ មានសុវត្ថិភាព។

សូមជម្រាបថា លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រង្សី ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: អភិបាលស្រុក​ក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកអង្គរជុំថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកអង្គរជុំថ្មី

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់បណ្តាញព័ត៌មានយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់បណ្តាញព័ត៌មានយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.