Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

ដោយ Pothe Thun
16/01/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពេលដែលកម្ពុជា មានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ ពិភពលោកនៅតែព្រួយបារម្ភអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដែលជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ដោយក្នុងមួយឆ្នាំៗជាមធ្យមមានអ្នកស្លាប់ ៨លាននាក់ ។


មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាស្តីពី “ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងសុខភាពផ្លូវចិត្ត” នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ អភិបាលរងខេត្តសៀមរាប លោកពិន ប្រាកដ បានឲ្យដឹងថា ថ្នាំជក់គឺជាផលិតផលតែមួយគត់ ដែលធ្វើអោយអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុកំណត់។ ការប្រើប្រាស់ថ្នាំជក់គឺជាមូលហេតុចម្បងនៃការស្លាប់ ដែលអាចការពារបាននៅលើពិភពលោក ថ្នាំជក់ជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺមិនឆ្លងយ៉ាងកាចសាហាវចំនួនបួន (NCDs) គឺ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺសរសៃឈាមបេះដូងផងដែរ។ លោកបន្តថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុង១ឆ្នាំៗថ្នាំជក់បណ្តាលឱ្យ ប្រជាពលរដ្ឋច្រើនជាង ៨លាននាក់ស្លាប់នៅលើពិភពលោក និងជិត១ម៉ឺន ៥ពាន់នាក់នៅកម្ពុជា។ ក្នុងចំណោមអ្នកស្លាប់ជាង ៨លាននាក់នៅលើពិភពលោកនោះមានអ្នកស្លាប់ជាង ១លាននាក់គឺអ្នកដែលស្រូបផ្សែងបារី ដែលគ្រោះថ្នាក់នេះអាចជៀសវាងបានប្រសិនបើយើងមានបរិស្ថានគ្មានផ្សែងបារី។

ចាប់តាំងពីប្រទេសកម្ពុជា បានអនុវត្តគម្រោងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងថ្នាំជក់ក្នុងឆ្នំា២០០៥ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់គ្រប់គ្រងថ្នាំជក់ក្នុងឆ្នំា២០១៥ ដែលផ្តោតសំខាន់ទៅលើការតម្លើងពន្ធផលិតផលថ្នំាជក់ ផាកពិន័យទៅលើការជក់បារីនៅតាមទីសាធារណ: កន្លែងធ្វើការ និងនៅតាមមធ្យោបាយធ្វើដំណើរសាធារណ:ផ្សេងៗ ការប្រើរូបភាពពីការប៉ះពាល់ដល់សុខភាព 55% នៅលើកញ្ចប់ផលិតផលថ្នាំជក់ ក៏ដូចជាការផាកពិន័យនៅលើការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភផ្សេងៗ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ គឺពុំទាន់មានការអនុវត្ត និងត្រួតពិនិត្យបានពេញលេញនៅឡើយទេ ពោលគឺក្រុមហ៊ុនថ្នាំជក់នៅតែធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនតាមគ្រប់មធ្យោបាយ ការដាក់តាំងលក់ ការដាក់រូបភាព អក្សរជាសារព្រមានសុខភាពនៅលើកញ្ចប់បារី និងការបិទតែមប្រិ៍ពន្ធរបស់រដ្ឋាភិបាល គឺពុំទាន់គ្រប់លក្ខណនៅឡើយ ដែលជាឧបសគ្គរារាំងដល់ការកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលស្លាប់ ពិការ និងកើតជំងឺបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងបន្ថែមថា វគ្គសិក្ខាសាលានេះពិជាមានសារ:សំខាន់ណាស់ ព្រោះនឹងផ្តល់ព័ត៌មានជាមូលដ្ឋានពាក់ព័ន្ធនឹងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ការបិទស្លាកសញ្ញាហាមជក់បារី ការដាក់រូបភាព និងសារព្រមានសុខភាព ការបិទតែមប្រ៍ពន្ធនៅលើកញ្ចប់បារីគ្រប់ប្រភេទ និងទឡ្ហីករណ៍សំខាន់ៗ ដើម្បីជំរុញការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីពេលថ្មីៗនេះថា “កម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥”៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!! សូម

Tags: ថ្នាំជក់ស្លាប់មុនអាយុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់បណ្តាញព័ត៌មានយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់បណ្តាញព័ត៌មានយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

អាជ្ញាធរមីនកម្ពុជា បង្ហាញពីផែនការបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥

អាជ្ញាធរមីនកម្ពុជា បង្ហាញពីផែនការបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.