Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

ដោយ Pothe Thun
10/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញប្រកាសការផ្ទេរភារកិច្ច និង ចូលកាន់មុខតំណែងជាអភិបាលស្រុកបន្ទាយស្រី និងអភិបាលស្រុកអង្គរធំថ្មី ដើម្បីបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង ជំរុញការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

គួរជម្រាបថា លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រីថ្មី ជំនួសលោក ឃឹម ហ្វីណង់ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប។ ដោយឡែក លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ត្រូវបានតែងតាំងជាអភិបាលស្រុកអង្គរធំថ្មី ជំនួសលោក ឡុង រដ្ឋារក្ស ដែលបានបំពេញការងារគ្រប់អាណត្តិជាអភិបាលស្រុក និងត្រូវបានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ទៀ សីហា បង្ហាញក្នុងការបំពេញតួនាទី ភារកិច្ច ក្នុងគណៈអភិបាលស្រុក និងខេត្ត គឺមានរយៈពេល ២អាណត្តិដូចៗគ្នា ដែលក្នុងមួយអាណត្តិមាន ៤ឆ្នាំ។ ដូច្នេះ ដោយមើលឃើញពីស្ថានភាព និងតម្រូវការចាំបាច់ របស់ស្រុកទាំងពីរ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានវាយតម្លៃបេក្ខភាពអភិបាលស្រុកថ្មី ដោយផ្អែកលើលក្ខណៈសម្បត្តិ និងឧបនិស្ស័យសមស្របដូចមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលនៅជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ ដែលតែងតែបានសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ទន្ទឹមនោះ ការចូលកាន់តំណែងថ្មីនេះ ឯកឧត្តម ក៏រំពឹងថា ស្រុកទាំង២ នឹងមានកាន់តែការអភិវឌ្ឍបន្ថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាល បានបង្កើតទីប្រជុំជនថ្មី ដែលមានប្រជាជនមកពីតំបន់រមណីយដ្ឋានអង្គរ គឺតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដែលជាកត្តាវិជ្ជមានក្នុងការជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទូទៅ។

ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលស្រុកទាំងពីរ ត្រូវបន្តខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ ១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: អភិបាល​ស្រុក​បន្ទាយស្រីអភិបាលស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញាលើកទី៤៤ ក្នុងឆ្នាំ២០២៣

ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.