Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
09/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមនិស្សិតស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យកេម្យុង ប្រទេសកូរ៉េខាងត្បូង ជាង៣០នាក់ បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា កីឡាជាច្រើនទៀត ដល់សាលាបឋមសិក្សាសំបួរ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប ដើម្បីជាការរឹតចំណងមិត្ដភាពនិស្សិត និងសិស្សប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ។

លោក លី ថែហ៊ី (Lee Teahi) សាស្ដ្រចារ្យនៃសាកលវិទ្យាល័យកេម្យុង និងជាអ្នកដឹកនាំនិស្សិស្ម័គ្រចិត្ដប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថា អគារសាលប្រជុំដែលក្រុមនិស្សិតរួមគ្នាសាងសងនាពេលនេះ មានទំហំទទឹង១០ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ ដោយពួកគាត់ប្រើរយៈពេលជាងមួយសប្ដាហ៍ ដើម្បីសាងសង់ឡើងសម្រាប់ជួយសម្រួលដល់កិច្ចការងាររបស់លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាសំបួរ។ ចំពោះថវិកាសម្រាប់សាងសង់អគារនេះ គឺទទួលបានពីសាកលវិទ្យាល័យកេម្យុង ប្រទេសកូរ៉េខាងត្បូង។ ក្រៅពីការសាងសងអគារសាលប្រជុំនេះ ក្រុមនិស្សិតក៏បានជួយសាងសង់តារាងបាល់បោះ លាបថ្នាំជញ្ជាំងសាលារៀន ព្រមទាំងផាត់ពណ៌រូបភាពផ្សេងៗ ដែលការចំណាយថវិកាខ្លះៗពីក្រុមនិស្សិតស្ម័គ្រចិត្ដនោះ។ ការផ្ដល់នូវអំណោយអគារសាលប្រជុំ ក៏ដូចសម្ភារៈសិក្សាមួយចំនួនទៀតនេះ គឺដើម្បីបង្ហាញពីការស្រលាញ់រាប់អានគ្នារបស់សិស្សបឋមសិក្សាសំបួរ និងនិស្សិតប្រទេសកូរ៉េ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក លី ថែហ៊ី បានបញ្ជាក់ថា ក្រុមនិស្សិតស្ម័គ្រចិត្ដរបស់សាកលវិទ្យាលកេម្យុង បានចាប់ផ្ដើមជួយដល់វិស័យអប់រំនៅខេត្ដសៀមរាប តាំងពីឆ្នាំ២០០៧មកម្ល៉េះដោយក្នុងនោះពួកគាត់ចុះជួយសាងសង់លារៀននៅស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកពួក និងនៅតាមស្រុកជាច្រើនទៀតក្នុងខេត្ដសៀមរាប។ ក្នុងមួយឆ្នាំក្រុមនិស្សិតស្ម័គ្រចិត្ដកូរ៉េ បាននាំយកថវិកាពីសាកលវិទ្យាល័យកេម្យុង មកសាងសង់សាលារៀនក្នុងខេត្ដសៀមរាប ចំនួន ២ដង ប៉ុន្ដែរយៈពេល២ឆ្នាំកន្លងមកនេះ ត្រូវបានអាក់ខានដោយសារជំងឹកូវីដ-១៩។ លោកបន្ដថា នៅពេលខាងមុខក្រុមនិស្សិតកូរ៉េ នឹងមានគម្រោងជួយផ្ដល់ជំនួយសាលារៀនដល់ខេត្ដសៀមរាបបន្ដទៀត។

បើតាមលោក គង់ សុខុម នាយកសាលាបឋមសិក្សាសំបួរ បានថ្លែងថា ការផ្ដល់អគារពីសាកលវិទ្យាល័យប្រទេសកូរ៉េ លើវិស័យអប់រំនេះ បង្ហាញថា រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសកូរ៉េ កាន់តែជាមិត្ដភាពជិតស្និតយូរអង្វែងថែមទៀត។ លោកក៏បានសម្ដែងនូវការដឹងគុណចំពោះសមិទ្ធផលនេះ ព្រោះថាសាលាបឋមសិក្សានេះនៅខ្វះខាតច្រើនសម្រាប់បំរើឱ្យធនធនធានមនុស្ស ហើយលោកក៏បានអំពាវនាវដល់និស្សិតកូរ៉េបន្ដជួយដល់វិស័យអប់រំនៅសាលាបឋមសិក្សានេះបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: និស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េខាងត្បូងសាលាបឋមសំបួរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងមុខតំណែងអភិបាលស្រុកបន្ទាយស្រី និង ស្រុកអង្គរធំថ្មី

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.