Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

ដោយ Pothe Thun
03/01/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រគល់សេចក្តីសម្រេចតែងតាំងគណៈគ្រប់គ្រងវត្តឥន្ទបត្តបុរី ហៅអង្គរខាងជើង កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស មានសង្ឃដីកាថា គណៈគ្រប់គ្រងមានភារកិច្ច គ្រប់គ្រងគរុភ័ណ្ឌវត្ត មានដូចជា ដីធ្លី ទីសេនាសេនៈ កុដិសាលាព្រះវិហារ បេតិភណ្ឌ ឱ្យបានគង់វង្សស្ថិតស្ថេរក្នុងព្រះពុទ្ឋសាសនា សហការប្រមូលផ្តុំសាមគ្គីសង្ឃឱ្យបានល្អប្រសើរចៀសវាងអធិករណ៍តូចធំនិងភាពអនាធិបតេយ្យដែលអាចកើតមាននៅក្នុងវត្តទាំងមូល។

ព្រះអង្គបញ្ជាក់ថា ថ្មីៗកន្លងមកនេះ ព្រះចៅអធិការវត្តបានលាចាកសិក្ខាបទហើយសាលាអនុគណក្រុងនៅមិនទាន់មានការតែងតាំងព្រះចៅអធិការថ្មីនៅឡើយទេ វត្តវ៉ាអារាមមិនអាចអត់អ្នកដឹកនាំបានទេ ដោយយោលទៅលើភាពចាំបាច់និងយោងតាមស្មារតីនៃកិច្ចប្រជុំរបស់គណៈសង្ឃក្រុងសៀមរាបកាល ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតែងព្រះភិក្ខុចំនួន៤រូបជាគណៈគ្រប់គ្រងវត្តសម្រាប់ ដឹកនាំមើលការខុសត្រូវលើ ភិក្ខុសាមណេរ ក្នុងវត្តទៅតាមពុទ្ឋបញ្ញតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គបន្ថែមថា គណៈគ្រប់គ្រងវត្ត ត្រូវមានទំនាក់ទំនងល្អនិង សហការជាមួយអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា ដើម្បីជួយថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីអារាមឱ្យបានល្អ។ ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវត្តឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការប្រមូលផ្តុំ កៀរគរប្រជាពុទ្ឋបរិស័ទជិតឆ្ងាយចូលរួមជាធនធានថវិកាទៅតាមកម្លាំងសទ្ឋា ដើម្បីឱ្យទីអារាមនេះក្លាយជាថ្នាលប្រមូលផ្តុំទៅដោយវប្បធម៌រូបី សម្រាប់អ្នកទេសចរជាតិ អន្តរជាតិ បានស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដែលមានពីយូរលង់ណាស់មកហើយផង។ ក្នុងនាមសាលាអនុគណក្រុងព្រះតេជគុណ ឡាច លាង បានស្នើឱ្យគណៈគ្រប់គ្រង សហការជាមួយអាជ្ញាធរសង្កាត់និងមន្ទីរធម្មការនិងសាសនាខេត្ត បោះឆ្នោតជ្រើសរើសគណៈកម្មការ អាចារ្យសម្រាប់វត្តនេះដោយសំរាំងយកអ្នកនៅក្នុងមូលដ្ឋានក្បែរៗវត្ត ដើម្បីជួយក្នុងកិច្ចការពិធីបុណ្យផ្សេងៗ ដោយសារវត្តនេះកន្លងមកមិនទាន់មានគណៈកម្មការ អាចារ្យនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សាលាអនុគណក្រុងសៀមរាប បានសម្រេចបង្កើតគណៈគ្រប់គ្រងវត្តឥន្ទបត្តបុរី ហៅអង្គរខាងជើងស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានតែងតាំង ព្រះតេជគុណ កែវ អាន ព្រះវិន័យអនុគណក្រុងសៀមរាប ជាប្រធានកិត្តិយស ព្រះតេជគុណ តាត មហាទី ព្រះធម្មធរអនុគណក្រុងសៀមរាប ជាប្រធាន ព្រះតេជគុណ ពាញ ពៅ ព្រះគ្រូសូត្រស្តាំវត្តអង្គរខាងជើង ជាអនុប្រធានទី១ និងព្រះតេជគុណ ងិន មាសច័ន្ទរដ្ឋា ព្រះគ្រូសូត្រឆ្វេងវត្តអង្គខាងជើងជាអនុប្រធានទី២៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គរុភ័ណ្ឌវត្តមន្ត្រីសង្ឃក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

ឯកឧត្តម ទៀ សីហា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកសូទ្រនិគមថ្មី

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរយៈពេលមួយខែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.