Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ Pothe Thun
13/07/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយបានសន្យាថា នឹងផ្ដល់មកវិញនូវថ្ងៃឈប់សម្រាកសងនៅពេលស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាល។ តាមរយៈការសន្យានេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សម្រាប់មន្ត្រីរាជការ នយោជិត និងកម្មករ។

ការឈប់សម្រាក ដែលភ្ជាប់នឹងថ្ងៃសៅរ៏ និងអាទិត្យនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា ជារៀងរាល់ឆ្នាំមានទេសចរក្នុងស្រុកជាង១លាននាក់ ដោយឡែកទេសចរទៅលេងបរទេសមានជាង២លាននាក់។ ដូច្នេះ ក្នុងវិបត្តិជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្នុងស្រុក នឹងពុំអាចចេញទៅលេងបរទេសបានឡើយ ដែលជាឱកាសសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់អ្នកពាក់ព័ន្ធក្នុងវិស័នេះ ទី១ ត្រូវបង្កើនការត្រួតពិនិត្យសុខភាពភ្ញៀវទេសចរ តាមរយៈវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល បានដាក់ចុះ។ ទី២ ស្នើដល់ផ្នែកឯកជន រៀបចំបើកដំណើរសេវាកម្មឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវក្នុងអំឡុងពេលនេះ។

ជាមួយគ្នានោះ ក្នុងពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបវិបត្តិកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងបន្តលើកទឹកចិត្ត ដល់វិស័យឯកជន ដែលធ្វើការក្នុងវិស័យទេសចរណ៍ តាមរយៈការលើកលែងការបង់ថ្លៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅឆ្នាំ២០២១ និងការជួយគាំទ្រផ្សេងៗទៀត ដើម្បីជួយសម្រាលបន្ទុកចំណាយ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា វិបត្តិជំងឺកូវីដ-១៩ នឹងធ្វើឲ្យឱ្យវិស័យទេសចរណ៍កម្ពុជា ដើរថយក្រោយចាប់ពីបី ទៅប្រាំឆ្នាំ ដូច្នេះក្រសួងទេចរណ៍នឹងដាក់ចេញផែនការថ្មីៗ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឲ្យមានភាពប្រសើរឡើងវិញ៕

អត្ថបទ និង រូបថត ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ថ្ងៃឈប់សម្រាកថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារក្នុងក្រុងសៀមរាប ទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

កូនឈើប្រណីតនិងឈើផ្កាព្រៃចំនួន៤០០ដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»

កូនឈើប្រណីតនិងឈើផ្កាព្រៃចំនួន៤០០ដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.