Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ដោយ Pothe Thun
11/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសជួបប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ បានបញ្ជាក់ថា បញ្ហាជំងឺកូវីដ១៩ គឺជាវិញ្ញាសារដ៏ស្មុគស្មាញរបស់ពិភពលោក ដែលក្រៅតែពីការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ វាបានប៉ះពាល់ទៅលើសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច ទោះតិចឬច្រើន គឺពុំមានប្រទេសណាមួយអាចចៀសផុតបាននោះឡើយ ហើយសម្រាប់កម្ពុជា បើទោះជាមានត្រឹមតែករណីចម្លងនាំចូល គ្មានមនុស្សស្លាប់ និងពុំមានរលកទី២ឆ្លងចូលក្នុងសហគមន៍យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ស្ថានភាពបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បន្តការទប់ស្កាត់ ដោយការអប់រំប្រើប្រាស់វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកំពុងប្រើប្រាស់គោលនយោបាយជំនួយសង្គម ដោយការបញ្ចេញសាច់ប្រាក់ ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ផងដែរ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដើម្បីអនុវត្តគោលនយោបាយជំនួយសង្គមប្រកបដោយប្រសិទ្ធភាពជាវិជ្ជមាន និងរលូនតាមការចង់បានរបស់រាជរដ្ឋាភិបាល ការធ្វើអត្តសញ្ញាណកម្មជនក្រីក្រ គឺជាកត្តាចំបងចាំបាច់បំផុត ដែលត្រូវតែឈរលើគោលការណ៍តម្លាភាព ច្បាស់លាស់ និងត្រឹមត្រូវ គ្មានការឃុបឃិត ចៀសវាងឲ្យបានភាពមិនប្រក្រតី បើទោះជាស្ថិតក្នុងបំណងចេតនាក្តី ឬ អចេតនាក្តី ព្រោះថា រាជរដ្ឋាភិបាលបានប្រើប្រាស់គោលនយោបាយជំនួយសង្គមនេះ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងវិបត្តិកូវីដ១៩ ឲ្យបានចូលដល់គោលដៅពិតប្រាកដ ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញការព្រមានរួចហើយ ចំពោះមន្រ្តីជំនាញ និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធថា ពិតជាមិនមានការអត់ឱននោះទេ បើសិនជាមានមន្រ្តីណាមួយ បានប្រព្រឹត្តិអំពើពុករលួយនៅក្នុងកិច្ចការសំខាន់នេះ ។

ជាមួយគ្នានេះដែរឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានណែនាំដល់សមាជិកនៃក្រុមការងារទាំងអស់ ក្រៅពីការងារធ្វើអត្តសញ្ញាណកម្មក្រីក្រ ឲ្យមានតម្លាភាពនោះ ត្រូវបង្កើតគំនិត និង ប្រមូលមូលនិធិ ផ្តល់លទ្ធភាពឲ្យជនក្រីក្រទាំងនោះ កែប្រែជីវភាពរបស់ខ្លួន តាមរយៈនៃការចិញ្ចឹមសត្វ ជាពិសេសសត្វកង្កែប ដែលកំពុងមានតម្រូវការលើទីផ្សារ ហើយជាមុខរបរមិនប្រើដើមទុនច្រើន និងប្រើប្រាស់ពេលវេលាខ្លី សម្រាប់ការប្រមូលផល ដូច្នេះជាសក្ខីភាព ឯកឧត្តម និងលោកជំទាវ សូមឧបត្ថម្ភថវិកាចំនួន ១លានរៀល សម្រាប់ដំណើរការពិសោធន៍ការងារនេះជាជំហានដំបូង ចំនួន៥គ្រួសារ តាមរយៈនៃគ្រួសារបង្គោល ដែលមានបទពិសោធន៍លើការងារចិញ្ចឹមកង្កែបនេះ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ធ្វើប័ណ្ណក្រីក្រស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.