Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
10/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបពិភាក្សាជាមួយ លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា លើគម្រោងចំនួន ២ គឺគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។

លោកជំទាវឯកអគ្គរដ្ឋទូត បង្ហាញថា គម្រោងពុយទីហ្វូ គឺជាការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ ដែលគម្រោងនេះ ជួបពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី២០ ខែឧសភាថ្មីៗនេះ រវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងម្ចាស់គម្រោង ដើម្បីសិក្សាពីលទ្ធភាព និងធ្វើការសន្និដ្ឋាននាពេលឆាប់នេះ។

ដោយឡែកគម្រោងមួយទៀត ជាគម្រោងលើប្រព័ន្ធធារាសាស្រ្ត មានឈ្មោះថា “សៀមរាបទឹកសម្រាប់ទាំងអស់គ្នា” ដែលមានទីតាំងក្នុងស្រុកពួក និងគាំទ្រដោយ ទីភា្នក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD)។ គម្រោងនេះ នឹងគ្រប់គ្រងលើធនធានទឹកចម្រុះ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលមានគុណប្រយោជន៍ដល់ អាជ្ញាធរជាតិអប្សរា ក្រសួងធនធានទឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវឯកអគ្គរដ្ឋទូត បញ្ជាក់ថា ទោះបីប្រទេសកម្ពុជា ក៏ដូចពិភពលោក កំពុងរងផលប៉ះពាល់ដោយសារ វិបត្តិជំងឺកូវីដ១៩ ប្រទេសបារាំងនៅតែបន្តគាំទ្រ និងសហការ ជាមួយប្រទេសកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប លើគម្រោងនានា នាពេលអនាគត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសបារាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមក៏បានលើកឡើងផងដែរថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្ត រងផលប៉ះពាល់ប្រមាណ៨០ភាគរយ ដែលពួកគេភាគច្រើនរស់នៅក្នុងក្រុងសៀមរាប។ ប៉ុន្តែប្រជជាពលរដ្ឋនៅតាមទីជនបទ ក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ ដោយសារសមាជិកគ្រួសាររបស់គេ បានត្រឡប់មករស់នៅជាមួយក្រុមគ្រួសារនៅជនបទ បន្ទាប់ពីកន្លែងធ្វើការបានផ្អាក ឬបិទ លើសពីនោះ ប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស គ្មានការងារធ្វើ និងបានត្រឡប់មកលំនៅដ្ឋានវិញនៅកម្ពុជា ដែលនេះជាបន្ទុករបស់គ្រួសារនៅជនបទ។

ឯកឧត្តមអភិបាលខេត្ត ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានណែនាំដល់បណ្ដារដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាណកម្មជនក្រីក្រពិតប្រាកដ ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។ ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានខិតខំប្រឹងប្រែង ប្រែក្លាយពេលវេលាដ៏លំបាកនេះ ទៅជាការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ទទួលភ្ញៀវទេសចរ បន្ទាប់ជំងឺកូវីដ១៩នេះ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: ស្ដារវិស័យទេសចរណ៍ឯកអគ្គរដ្ឋទូតបារាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

ប្រតិភូគណៈវិស្វករកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឌិត សេរីរតនា

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.