Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

ដោយ Pothe Thun
10/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ
127
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា បើទោះស្ថិតក្នុងដំណាក់កាលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលំអសោភ័ណភាពក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីត្រៀមអ្នកទេសចរណ៍ទៅកំសាន្ដនៅតំបន់ទេសចរណ៍អង្គរ ក្រោយបញ្ចប់កូវីដ១៩ រួមទាំងការកសាងផ្លូវថ្នល់ក្នុងក្រុងសៀមរាប សម្រាប់ឆ្នាំ២០១៩-២០២០នេះ ដែលរដ្ឋបាលខេត្តសម្រេចធ្វើជួសជុល និង កែលម្អ បានសរុបចំនួន២៧ខ្សែ ស្មើនឹង ១៦.៤៥០គីឡូម៉ែត្រ ព្រមទាំងបានដាក់លូ និងលូប្រអប់តាមបណ្តោយផ្លូវនានាផងដែរ ជាមួយនេះ ជាពិសេសរដ្ឋបាលខេត្តនឹងធ្វើការកែលម្អផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ រហូតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្តេចឪ) ក្រោមការគាំទ្រថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគម្រោងនេះនឹងចាប់ដំណើរការក្នុងខែកញ្ញា ឆ្នាំ២០២០ខាងមុខ ។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍បន្ថែមថា ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្ត សិក្សាប្លង់មេសម្រាប់សាងសង់ផ្លូវថ្មីចំនួន៣៨ខ្សែ ក្នុងក្រុង ហើយផ្លូវក្នុងក្រុងសៀមរាបនឹងត្រូវដាក់លេខផ្លូវ និងឈ្មោះផ្លូវសរុបចំនួន ១.៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់ដំណែងប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា រដ្ឋបាលខេត្ត នឹងធ្វើការរៀបចំកែលម្អសោភ័ណភាពសួនច្បារតាមមាត់ស្ទឹង ខាងជើងស្ពានថ្មព្រះរាជដំណាក់ ដោយបានបំពាក់នូវឧបករណ៍ហាត់ប្រាណ រួមជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការងារពង្រឹកសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ សណ្តាប់ធ្នាប់សាធារណៈ និងការកែលម្អនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាប្រែក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈដែលក្រសួងព្រះបរមរាជវាំង បាននឹងកំពុងដំណើរការរៀបចំសោភ័ណភាពសួនច្បារមុខព្រះរាជដំណាក់ ៕

អត្ថបទ  ៖ លោក ឈិត សាវី
រូបថត៖facebook(រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: បញ្ហាកូវីដ១៩អភិបាលខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

កូនឈើចម្រុះចំនួនជាង២.០០០ដើមត្រូវបានដាំនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន 

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

អភិបាលខេត្តសៀមរាបនិងឯកអគ្គរដ្ឋទូតបារាំង ជួបពិភាក្សាលើគម្រោងស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.