Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

ដោយ Pothe Thun
02/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសហគមន៍អភិវឌ្ឍន៍សំបួរ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ច ព្រមទាំងដោះស្រាយពីបញ្ហាប្រឈមនានាមួយចំនួនទៀត។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងសហគមន៍ ដោយឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌ ការគោរពគ្នា តម្លាភាព ស្មោះត្រង់ និងព្រមានពីចំកាត់ការសមស្រប និងយុត្តិធម៌ដែលនឹងត្រូវអនុវត្តសម្រាប់ជម្រើសចុងក្រោយផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមរដ្ឋបាលខេត្តលោក ចឹក គឹមជុន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍សំបួរ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ហើយទោះបីមានបញ្ហាអ្វីកើតឡើង សូមបងប្អូនត្រូវរួបរួមសាមគ្គីគ្នា ធ្វើការដោះស្រាយ។ លោកថា ការរៀបចំទីលំនៅឋានជូនដល់បងប្អូន ៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការតាំងលំនៅឋានមិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើង បន្តិចម្ដងៗផងដែរ។

បើតាមលោក អឹប អ៊ាន ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានឱ្យដឹងដែរថា អង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈគម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី គឺបានសាងសង់លំនៅឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប៧x៧.៥ម៉ែត្រ ផ្ទះម្ខាងទំហំ៣.៥x ៧.៥ មានបង្គន់អនាម័យដោយចំណាយថវិកាចំនួន ១៣.០០០ដុល្លារក្នុងខ្នងផ្ទះភ្លោះនីមួយៗ។ ក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន២គ្រួសារ គឺបានធ្ចើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់នគរធំ ក្រុងសៀមរាប ដែលបានរស់នៅលើចំណីផ្លូវ ៣៨ខ្សែ និងមានទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តបានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់មករស់នៅក្នុងទីតាំងនេះវិញ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សហគមន៍អភិវឌ្ឍន៍សំបួរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

ក្បាលដីជាងបីពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀលត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ក្បាលដីជាងបីពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀលត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.