Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ដោយ Pothe Thun
03/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីសង្ឃខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមពីសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានប្រារព្ភពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប។

ពិធីបុណ្យនេះ ធ្វើឡើងដើម្បីជាការរំលឹកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ គឺចង់បង្ហាញឱ្យប្រជាពុទ្ឋបរិស័ទ្ឋយល់ដឹងឱ្យកាន់តែច្បាស់នូវស្នាព្រះហស្តនៃព្រះរាជនិពន្ធនិងការចងក្រងគម្ពីក្បួនខ្នាតអក្សរសាស្រ្តជាតិខ្មែរ ដើម្បីជាការដាស់ស្មារតី និងបង្កើនមនសិការដល់កូនខ្មែរ រក្សានូវកេរ្តិ៍តំណែលស្នាដៃរបស់បុព្វបុរសយើងឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរបាន ព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហត្ថជាច្រើនរួមមាន៖ វចនានុក្រមភាសាខ្មែរ, ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, បទគោរពទង់ព្រះពុទ្ធសាសនា, បទសរភញ្ញជាដើម។ល។ ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ឱ្យយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ បានស្ដាប់លឺ បានសិក្សាឈ្វេងយល់ ជារៀងរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ដែរថា ពិធីបុណ្យរម្លឹកគុណូបការៈនេះ មានអត្ថន័យជ្រាលជ្រៅ និងជាគុណប្រយោជន៍សម្រាប់ពុទ្ឋបរិស័ទ និងកូនខ្មែរយើងទាំងអស់គ្នាៗ ត្រូវតែចងចាំនិងប្រតិបត្តិតាមគន្លងមាគ៌ានៃបុព្វបុរសខ្មែរ ជាពិសេសព្រះកិត្តិនាមនិងស្នាដៃរបស់ព្រះអង្គស្ថិតនៅដក់ជាប់ជានិច្ចក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត ព្រោះថាពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការ។ល។សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

បើតាមព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្ត មានថេរដិកាបញ្ជាក់ថា បុព្វហេតុដែលនាំឱ្យកើតមានទិវាបុណ្យរំលឹកឧបការៈគុណនេះឡើង គឺដោយសារព្រះតម្រិះ របស់សម្តេចព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលជានិច្ចកាលព្រះអង្គតែងតែនឹករលឹកចំពោះគុណូបការៈរបស់សម្តេចសង្ឃរាជ ដែលជាបុគ្គលមួយរូបប្រៀបបានទៅនឹងផ្កាឈូកដែលដុះចេញពីភក់តែមិនធុំក្លិនភក់ មានតែក្លិនក្រអូបតែម្យ៉ាងប៉ុណ្ណោះ។ ព្រះគុណសម្បត្តិនៃសម្តេចព្រះសង្ឃរាជ មានច្រើនយ៉ាងណាស់ព្រះអង្គមានការព្យាយាមខ្លាំង មានភាពវាងវៃខ្លាំងមានភាពអង់អាចខ្លាំងមានភាពឈ្លាសវៃក្នុងធម្មទេសនាដ៍ក្រៃលែងមានសកម្មភាពដ៍ប្រសើរខ្លាំងណាស់។ ក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវ សម្តេចបានសិក្សាភាសាបាលីអាចអាននិងសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់មានលង្កាភូមា សៀម លាវឥតមានទើសទាក់ភ្លាំងភ្លាត់ឡើយ។លើសពីនេះព្រះអង្គបានកសាងគម្ពីរដិកាជាច្រើនទាំងគម្ពីរស្លឹករិតទាំងសៀវភៅផង។ ជាពិសេសសៀវភៅដែលសម្តេចប្រមូលចងក្រងរៀបរៀងនិងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរសម្រាប់ពុទ្ឋបរិស័ទរៀនសូត្រ។

គួរឲ្យដឹងថា សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ទី១១ ខែមីនាឆ្នាំ១៨៨៣ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្តេចព្រះសង្ឃរាជ បានបួសជាសាមណេរក្នុងអាយុ១៤ឆ្នាំលុះព្រះជន្មគម្រប់២១ព្រះវស្សា ទ្រង់ឧបសម្បទាជាភិក្ខុ។ ព្រះអង្គទ្រង់សោយទីវង្គតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញាឆ្នាំ១៩៦៩ ក្នុងជន្មាយុ៨៦ព្រះវស្សាក្នុ ងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្តរាជបូណ៌សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

ក្បាលដីជាងបីពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀលត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ក្បាលដីជាងបីពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀលត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស

“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.