Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស

ដោយ Pothe Thun
04/04/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
“សង្ក្រាន្ដវិទ្យាល័យ” ជាការជំរុញដល់យុវជនស្គាល់កាន់តែច្បាស់នូវប្រពៃណី និងវប្បធម៌របស់ខ្លួន ចេះអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

“សង្ក្រាន្ដវិទ្យាល័យ” គឺជាការប្រមូលផ្ដុំនូវប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ បង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់នូវវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះចូលរួមអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស។ នេះបើតាមការលើកឡើងរបស់លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទសពួក ស្រុកពួក ខេត្តសៀមរាប។

ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សានៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក នឹងរៀបចំកម្មវិធី “សង្ក្រាន្ដវិទ្យាល័យ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីអភិរក្សប្រពៃណីវបប្បធម៌ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អាន លឹមខេង បានឱ្យដឹងថា “សង្ក្រាន្ដវិទ្យាល័យ” រយៈពេលបីថ្ងៃនេះ នឹងមានកម្មវិធីកំសាន្តជាច្រើនដូចជា៖ ការល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់មាន ល្បែងវាយក្បម ទាញព្រាត់ បោះអង្គុយ រាំវង្ស រាំក្បាច់ សារ៉ាវាន់ ឡាំឡាវជាដើម ដែលជាប្រពៃណីវប្បធម៌របស់ខ្មែរ កម្មវិធីប្រឡងចម្រៀង ក្បាច់គុនល្បុគតោ ការតាំងពិព័រណ៌ស្ដង់ម្ហូបអារហារ បង្ហែមដែលជារបស់ខ្មែរធ្វើឡើងដោយស្នារដៃសិស្សានុសិស្សផងដែរ។ ចំពោះការបង្កើត “សង្ក្រាន្ដវិទ្យាល័យ” គឺជាការបង្កើតការជួបជុំសិស្សានុសិស្ស ប្រជាពលរដ្ឋ រួមនឹងសាធារណៈជូនទូទៅ ដែលរស់នៅក្នុងប្រទេសជាតិមានសុខសន្ដិភាពពេញបរិបូរណ៍។

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទសពួក ពួកគាត់បានបង្ហាញនូវក្ដីរីករាយដែលគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បានរៀបចំកម្មវិធី “សង្ក្រាន្ដវិទ្យាល័យ” នេះឡើង។ ពួកគាត់ថា ការរៀបចំបង្កើតកម្មវិធីវិ“សង្ក្រាន្ដវិទ្យាល័យ” គឺការគាស់រំលើងនូវប្រពៃណីវប្បធម៌ខ្មែរ មកបង្ហាញដល់សាធារណៈជននេះ ជាពិសេសយុវជនជំនាន់ក្រោយៗ ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណីខ្មែរ ហើយចេះចូលរួមអភិរក្ស និងថែរក្សាទុកឱ្យគង់វង្ស។ ពួកគាត់ក៏បានសំណូមពរដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សូមឲ្យមានការរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ព្រោះវាក៏ជាឱកាសជួយឲ្យបានជួបជុំជាមួយអតីតសិស្សដែលធ្លាប់រៀននៅសាលាជាមួយគ្នា ជាពិសេសបានចូលរួមគាំគ្រនូវវប្បធម៌ប្រពៃណីខ្មែរដែលមានតាំងពីអតីតាកាលមកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកសង្ក្រាន្ដវិទ្យាល័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា៖ កត្តាសន្តិភាពបាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា៖ កត្តាសន្តិភាពបាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.