Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា៖ កត្តាសន្តិភាពបាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ដោយ Pothe Thun
04/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា៖ កត្តាសន្តិភាពបាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឪកាសអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ដោយសារតែកត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជា បានរួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ផលវិបាកនៃសង្រ្គាម បញ្ហាប្រឈម សារសំខាន់ និងសមិទ្ធផលសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ ដែលបានធានានូវសុខសុវត្ថិភាព សន្តិសុខ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។ សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយនូវការគំរាមដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ សិស្សនិសិ្សតទាំងអស់ត្រូវបន្តរៀនសូត្រ និងចងចាំឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា ប្រវត្តិសាស្រ្តនៃការឈឺចាប់ដោយសារសង្រ្គាម និងការបែកបាក់សង្គមជាតិខ្មែរ ដើម្បីកសាងនូវប្រវត្តិសាស្រ្តថ្មីមួយ និងការធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុខសុវត្ថិភាព និងរួចចាកផុតពីមរតកនៃសង្រ្គាមទាំងនោះ។ យើងត្រូវបន្តចូលរួមជាមួយការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាលុបបំបាត់នូវគ្រោះថ្នាក់ និងទុក្ខវេទនាទាំងឡាយណាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្នេហាជាតិ និងយកឧត្តមប្រយោជន៍ប្រជាជនជាធំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ នឹងអាចរួចចាកផុតពីការគំរាមដោយសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងនោះបានយ៉ាងឆាប់រហ័ស ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ជាមួយនឹងសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តនេះ កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងបង្ហាញទៅកាន់ពិភពលោកអំពីគុណតម្លៃនៃសន្តិភាព និងកម្ពុជាថ្មី តាមរយៈកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ យើងមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមថាភ្ញៀវមកពីជុំវិញពិភលោក នឹងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ហើយពួកគេនឹងក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជាទៅកាន់សកលលោក៕

អត្ថបទ: លោក បូ សាវី
រូបភាព: លោក យូ វង្ស
កែសម្រួល: លោក អ៊ុន ណារាជ្យ

Tags: ​អាជ្ញាធរ​មីន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ស្វាយធំ រៀបចំ “សង្ក្រាន្ដវិទ្យាល័យ” អបអរពិធីបុណ្យចូលឆ្នាំថ្មី និងជំរុញឲ្យយុវវ័យចេះថែរក្សាវប្បធម៌ខ្មែរ

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ស្វាយធំ រៀបចំ “សង្ក្រាន្ដវិទ្យាល័យ” អបអរពិធីបុណ្យចូលឆ្នាំថ្មី និងជំរុញឲ្យយុវវ័យចេះថែរក្សាវប្បធម៌ខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.