Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

ដោយ Pothe Thun
06/08/2023
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយស្ថានភាពអាកាសធាតុ ក្នុងរយ:ពេលមួយសប្តាហ៍មកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យស្រុក មួយចំនួន ក្នុងភូមិសាស្ត្រខេត្តនេះ បានទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀង។ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ អំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយ:ពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាងលើ បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្នួល និងឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ចំនួន ៣១៣ហិកតា ក្នុងនោះមាន ស្រូវកណ្ដាល ២៣៦ហិកតា ស្រូវធ្ងន់ ៧៧ហិកតា មានគ្រួសាររងផលប៉ះពាល់ ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។  ចំពោះស្រុកអង្គរជុំ ក៏មានឃុំចំនួន៥ ស្មើ ២៥ភូមិ បានទទួលរងផលប៉ះពាល់ បានធ្វើឲ្យខូចខាតនូវប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់មួយចំនួនផងដែរ។ តាមការបញ្ជាក់ របស់លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង ៥របស់ស្រុកអង្គរជុំនេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្ញៀង ដែលបានហូរធ្លាក់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយមានភ្លៀងធ្លាក់រយ:ពេលមួយសប្តាហ៍មកហើយ ។ ក្នុងនោះធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប ១,០០៩ហិចតា ស្មើ ៩៨៨គ្រួសារ និងទឹកហូរដាច់ខូចខាតផ្លូវលំ ប្រវែងសរុប ៤៩៥ម៉ែត្រ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ទៀតថា ដើមី្បកុំឲ្យមានការលិចលង់ នៅទីរួមស្រុកអង្គរជុំ បន្តទៀតទៅជាប្រពៃណីនោះ អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបើមុខទឹក និងស្តារសម្រាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកទៅមុខទៀត ។

ក្នុងការចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពទឹកជំនន់នោះ លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ជូនដល់អាជ្ញាធរ ស្រុកទាំង២ ត្រូវបង្កើនការយកចិត្ត តាមដានបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ ពីព្រោះថា រដូវវស្សាទើបចូលមកដល់ ភូមិសាស្ត្រស្រុកមួយចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងរងនូវសម្ពាធឥទ្ធិពលនៃព្យុះពីបណ្តាប្រទេសចិន និងវៀតណាម ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការចុះពិនិត្យ និង វាយតម្លៃនាពេលនេះ គឺដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួម និងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក អភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឲ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។ ម៉្យាងទៀតជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនៅចុងឆ្នាំ ដើម្បីរក្សាតំកល់ប្រភពទឹក ដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ និងត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាទឹកក្នុងស្រែ ឲ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់។ ក្នុងនោះដែរ សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត៕ អត្ថបទ និងរូបភាព: លោកស៊ាន សុផាត និងលោកម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។

Tags: ជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

គ្រឹះស្ថានអប់រំកុមារតូច ផ្នែកឯកជន បំផុសគំនិតឱ្យកុមារចេះអនាម័យ និងស្រលាញ់ភាពស្អាត

គ្រឹះស្ថានអប់រំកុមារតូច ផ្នែកឯកជន បំផុសគំនិតឱ្យកុមារចេះអនាម័យ និងស្រលាញ់ភាពស្អាត

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.