Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

ដោយ Pothe Thun
07/08/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្ស និស្សិតប្រមាណជិត ១០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប បានទទួលការបណ្ដុះបណ្ដាលផ្នែកកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្ដរភាព ក្នុងយុគ្គសម័យសន្ដិភាព និងការអភិវឌ្ឍន៍។ វគ្គបណ្ដុះបណ្ដាល ស្ដីពីក្នុងដំណើរឆ្ពោះទៅរកការស់នៅប្រកបដោយសុខសន្ដិភាពក្នុងសហគមន៍អាស៊ី ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាលអង្គរ ក្រុងសៀមរាប ក្រោមជំនួយមូលនិធិអ៊ឺរ៉ាស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

លោកសាស្រ្តាចារ្យបណ្ឌិត CHUNG JOON KON អនុប្រធានមូលនិធិអ៊ឺរ៉ាស៊ី និងជាអ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសជប៉ុន បានឱ្យដឹងថាមូលនិធិនេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានគោលបំណងធ្វើយ៉ាងណាអប់រំឱ្យពិភពលោកគ្មានជម្លោះទាស់ទែងគ្នា ពោលគឺធ្វើឱ្យពិភពលោកទាំងមូលឆ្ពោះទៅរកសុខសន្ដិភាព និងការអភិវឌ្ឍន៍។ ជាក់ស្ដែងការផ្ដល់មូលនិធិជូនសាកលវិទ្យាល័យអង្គរ សម្រាប់បណ្ដុះបណ្ដាលកសាងសមត្ថភាពការអភិវឌ្ឍន៍ទេសចរណ៍នាពេលនេះ គឺចង់ឱ្យសិស្ស និស្សិតមានចំណេះដឹងពីទំនាក់ទំនងល្អជាមួយអ្នកទេសចរ ព្រោះលោកយល់ថា ប្រទេសកម្ពុជា មានសុខសន្ដិភាព មានការអភិវឌ្ឍន៍ ជាពិសេសខេត្ដសៀមរាប ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចនៅលើពិភពលោកមកទស្សនាប្រាសាទអង្គរវត្ដជារៀងរាល់ថ្ងៃ ទើបផ្ដល់មូលនិធិនេះ ដើម្បីបណ្ដុះបណ្ដាល និស្សិតឱ្យគាត់បានយល់ច្បាស់ពីការអភិវឌ្ឍណ៍ទេសចរណ៍ប្រកបដោយនិរន្ដរភាព នាយុគ្គសម័យសន្ដិភាព។ លោក បន្តថា បើប្រទេសជាតិគ្មានសន្ដិភាពទេ គឺគ្មានភ្ញៀវទេចរទៅកំសាន្ដនោះឡើយ។

ជាមួយគ្នានោះការបណ្ដុះបណ្ដាលនាពេលនេះ លោកចង់ឱ្យពួកគាត់ ទៅថ្ងៃអនាគតមានការអត់ធ្មត់មិនមានជម្លោះនឹងគ្នា ក្នុងការប្រគួតប្រជែងវិស័យទេសចរណ៍ជាលក្ខណ:មហិច្ចិតាលោភលន់ គឺត្រូវការប្រគួតប្រជែងបែបសន្ដិភាព។ លោកបន្ដទៀតថា លោកបានបណ្ដុះបណ្ដាលឱ្យនិស្សិតមានចំណេះបែបនេះបានចំនួនជាង ៥៥០សាកលវិទ្យាល័យហើយនៅលើពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបណ្ឌិត ញិល រដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ មានប្រសាសន៍ថា សម្រាប់មូលនិធិនេះបានជួយដល់សាកលវិទ្យាល័យនេះឲ្យសម្រេចនូវគោលបំណងរបស់ខ្លួន គឺផ្តល់នូវជំនាញចំណេះដឹងជាមូលដ្ឋាន(ជំនាញទន់) ជូនដល់សិក្ខាម សិស្ស និស្សិតនៅសាកលវិទ្យាល័យ ដើម្បីប្រតិបត្តិនៅកន្លែងការងារប្រកបដោយប្រសិទ្ធភាព។ ដោយឡែកបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស ក៏ដូចជាសលកលោកផងដែរ។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និង ម្ចាស់មូលនិធិអ៊ីរ៉ាស៊ី ដល់សាកលវិទ្យាល័យ ដែលនឹងជួយឱ្យសិស្ស និស្សិតបានយល់ច្បាស់ ការរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍន៍ សម្រាប់នាពេលអនាគតផងដែរ។


អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: សាកលវិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.