Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ដោយ Pothe Thun
08/08/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ទីតាំងអាជីវកម្មមួយកន្លែង បានប្រមែប្រមូលកាកអំពៅ កម្ទេចឈើអាចម៍រណា ត្រឡោកដូង គ្រាប់ត្នោតជាដើម មកកែច្នៃធ្វើជាអុសបរិស្ថាន សម្រាប់ជំនួសអុសប្រពៃណីដែលពលរដ្ឋតែងទៅកាប់ពីព្រៃធម្មជាតិ។

ប្រធានផ្នែកលក់ប្រចាំស្ថាប័នចង្រ្កានបរិស្ថានACE លោក សែម ចាន់វាសនា បាននិយាយនៅព្រឹកថ្ងៃទី០៨ សែសីហា ឆ្នាំ២០២៣នេះថា កាលពីឆ្នាំ២០១៩ ដោយមើលឃើញពីការបំពុលបរិស្ថានដែលកើតចេញពីការប្រើប្រាស់អុសធម្មជាតិ ប្រើធ្យូង ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជានេះ កូនខ្មែរមួយក្រុមបានផ្តួចផ្តើមបង្កើតជាចង្ក្រានបរិស្ថានមួយប្រភេទ ដែលវាបានជួយកាត់បន្ថយការបំភាយផ្សែងពុលចេញពីផ្ទះបាយបានប្រមាណជា៩០ភាគរយ។ លោកថា “ប្រជាពលរដ្ឋកម្ពុជាភាគច្រើន គាត់បាននិយមប្រើប្រាស់ចង្ក្រាន ដែលដុតអុស ដុតធ្យូង និងខ្លះទៀតប្រើចង្ក្រានហ្គាស ដែលការប្រើប្រាស់វត្ថុធាតុដើមទាំងនេះ វាបានចំណាយថវិកាច្រើន និងប៉ះពាល់បរិស្ថានខ្លាំង ដូចជាអុស និងធ្យូង យើងត្រូវកាប់ឈើពីព្រៃធម្មជាតិ ចំណែកហ្គាសយើងត្រូវនាំចូលពីប្រទេសជិតខាង។ អីចឹងវាចំណាយលុយច្រើន ហើយអុស ធ្យូង វាបានបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសជាច្រើន និងប៉ះពាលសុខភាពផងដែរ”។

លោកវាសនា លើកឡើងថា ស្របពេលដែលបង្កើតចង្ក្រានបរិស្ថាននេះ ក្រុមការងារក៏បានមើលឃើញនូវ កាកសំណល់មួយចំនួនដូចជាកាកអំពៅ កម្ទិចកម្ទីឈើអាចម៍រណាជាដើម ត្រូវបានគេយកទៅបោះចោល ដុតចោល រាយប៉ាយស្ទើរគ្រប់ទីកន្លែង ដែលអាចយកកែច្នៃជាអុសប្រើប្រាស់ជាមួយចង្រ្កានបរិស្ថានបាន ។ លោកថា អុសបរិស្ថាននេះដែរ ត្រូវបានផលិតពីសំណល់កាកអំពៅ ឬកម្ទេចអាចម៍រណា មិនប៉ះពាល់បរិស្ថាន ដូចការប្រើប្រាស់ធ្យូងឬអុសធម្មតា ដែលអាចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ ជាពិសេសការប្រើប្រាស់អុសនេះជាមួយចង្រ្កានបរិស្ថាន កាន់តែល្អប្រសើរ សន្សំ សំចៃថវិកា កាត់បន្ថយផ្សែងនិងឧស្ម័ន មិនប៉ះពាល់សុខភាពជាដើម។ លោកវាសនា បានពន្យល់ថា ទោះបីជាវាមានឈ្មោះជាអុសបរិស្ថានតែយើងមិនមានទៅកាប់ព្រៃមកធ្វើអុសទេ គឺយើងយកកាកអំពៅ មែកឈើដែលបងប្អូនយើងកាប់ចោល ស្លឹកឈើ កម្ទេចកម្ទីអាចម៍រណាអី យើងប្រមូលពីសិប្បកម្មកែច្នៃមកវិញយើងអត់កាប់មែកឈើធំៗមកធ្វើជាអុសនោះទេ ហើយបើយើងធ្វើអ៊ីចឹងមិនមានជាការជួយបរិស្ថានទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ស្ថាប័នចង្រ្កានបរិស្ថានACE គឺមានទីតាំងក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយក្នុងមួយថ្ងៃ ស្ថាប័នចង្រ្កានបរិស្ថាន មានលទ្ធភាពផលិតចង្រ្កាន បានចំនួន២០ ទៅ៣០ចង្រ្កាន ដោយចង្រ្កានមួយឈុត មានតម្លៃ១០៥ដុល្លារ អាចប្រើប្រាស់បានរហូតជិត១០ឆ្នាំ និងធានាសេវាកម្មជួសជុលជូនអតិថិជននៅពេលខូចខាតជាដើម។ ចំណែកអុសបរិស្ថានវិញ អាចផលិតបានជិត៥០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយលក់ចេញក្នុងតម្លៃ ៨,០០០រៀលក្នុង១៥គីឡូក្រាមឬស្មើនឹងមួយគីឡូ៥០០រៀល។

អ្នកស្រី ឈ វ៉ាន់លី រស់នៅភូមិបុស្សក្រឡាញ់សង្កាត់ជ្រាវ ដែលកំពុងប្រើប្រាស់ចង្ក្រាន និងអុសបរិស្ថាននេះ បានលើកឡើងថា កាលពីមុនផ្ទះរបស់អ្នកស្រីបតែងតែប្រើប្រាស់អុសធម្មតាក្នុងការចម្អិនម្ហូបអាហារផ្សេងៗ ពេលចម្អិនម្តងៗ វាមានផ្សែងខ្លាំង ធ្វើឲ្យពិបាកដកដង្ហើម និងក្រហាយភ្នែក។ ប៉ុន្តែចាប់តាំងពីប្រើចង្ក្រាន និងអុសបរិស្ថាននេះ ឃើញថា មិនមានស្ថានភាពដូចពីមុនទៀតទេ ហើយចំណាយក៏អស់តិចជាងពីមុនដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: កែច្នៃសំណល់កាកអំពៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.