Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

ដោយ Pothe Thun
09/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងគោលដៅលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជំរុញដល់ក្រុមការងារដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី ធ្វើការប្រមូលពួកគាត់ដែលកំពុងនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមរមណីយដ្ឋាន យកមកដាក់នៅមណ្ឌលអប់រំ និងបញ្ជូនពួកគាត់ទៅព្យាបាល។

ក្នុងដំណើរចុះបំពេញបេសកកម្មនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម វង សូត បានលើកឡើងថា ខេត្តសៀមរាប ជាខេត្តគោលដៅនៃប៉ូលសេដ្ឋកិច្ចទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ដែលបានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ មានភាពធូស្រាល រាជរដ្ឋាភិបាលបានកំពុងធ្វើការស្តារ ឡើងវិញលើវិស័យទេសចរណ៍ ដែលជាឧស្សាហ៍កម្មគ្មានផ្សែង។ ដើមី្បរក្សាឲ្យនូវវប្បធម៌ប្រពៃណីជាតិ និង កុំឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរ និង ធានានូវសុវត្ថិភាពដល់ភ្ញៀវ និង រក្សនូវសោភណ្ឌភាពនៃក្រុងវប្បធម៌មួយនេះ ក្រុមការងារដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី ធ្វើការប្រមែប្រមូលនៅតាមទីសាធារណៈ ទីប្រជុំជន និង តាមតំបន់រមនីយដ្ឋាន យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និង បញ្ជូនទៅធ្វើការព្យាបាលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សំខាន់លើកិច្ចសហការបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តម បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវអនុវត្តគោលនយោបាយដែលពាក់ព័ន្ធលើវិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទា ប្រកបដោយភាពជោគជ័យតាមផែនការ និងទិសដៅដែលក្រសួងបានដាក់ចេញ ព្រមទាំងត្រូវបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនិងជំនាញរបស់ក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកយុទ្ធសាស្រ្តអនុវត្តការងារប្រកប ដោយភាពល្អប្រសើរឡើងនិង ប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសំចត សង្គមកិច្ចខេត្ត បានទទួលជនអនាថា អ្នកសុំទាន និង ជនវិបល្លាសស្មារតី សរុបចំនួន ១០៣នាក់ ស្រី ៤៩នាក់ ព្រមទាំងបានបញ្ជូនជនអនាថា មានសារធាតុញៀន ចំនួន១៣នាក់ ស្រី២នាក់ ទៅទទួលការព្យាបាលនៅមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្ត និងបញ្ជូនជន វិបល្លាសស្មារតី ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា ជនមានវិបល្លាសស្មារតី នៅខេត្តកណ្តាល ចំនួន២០នាក់ ស្រី០៤នាក់។ មជ្ឈមណ្ឌលសំចតសង្គមកិច្ចនេះ បានសាងសង់បន្ទប់ស្នាក់នៅទៅតាមស្តង់ដា បច្ចេកទេស ដោយយកចិត្តទុកដាក់ខ្ពស់ ពីសុវត្ថិភាព នៅពេលដែលប្រមូលបងប្អូនជាជនអនាថា អ្នកសុំទាន និង ជនវិបល្លាសស្មារតី មក ស្នាក់សំចត ព្រមទាំងមានរថយន្តសង្គ្រោះមួយគ្រឿង នៅប្រចាំការក្នុងមណ្ឌលទៀតផង។ លោកប្រធានមន្ទីរ ក៏បានលើកនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដល់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានលើកទិសដៅក្នុងការអនុវត្តបន្តទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.