Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

ដោយ Pothe Thun
09/08/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចង្ក្រានសម័យថ្មី ដែលមានចង្ក្រានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីជំនួសចង្រានពីបុរាណបន្តិចម្តង បន្ទាប់ពីប្រជាពលរដ្ឋដែលបានប្រើប្រាស់វាបានដឹងពីគុណតម្លៃ និងសន្សំសំចៃ។

អ្នកស្រី ឈ វ៉ាន់លី រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលទើបនឹងប្រើប្រាស់ចង្ក្រានបរិស្ថាននេះបានប្រមាណជារយៈពេល១ខែ បានលើកឡើងថា កាលពីមុនអ្នកស្រីបានប្រើចង្ក្រានហ្គាស ឬចង្ក្រានឡូវ ដែលប្រើអុស ធ្យូងធម្មតា នៅក្នុងការចម្អិនម្ហូបអារប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីឃើញមិត្តភក្តិប្រើចង្រ្កានបរិស្ថាននេះ មានភាពងាយស្រួល ចំណាយតិច ក៏សាកល្បងប្រើវា ឃើញថា វាល្អមែន។ អ្នកស្រី ឈ វ៉ាន់លី លើកឡើងថា ប្រើចង្ក្រានឡូវ ពេលបង្កាត់ភ្លើងម្តងផ្សែងហុយទ្រលោម ឡើងក្រហាយភ្នែក។ ម្យ៉ាងប្រើចង្រ្កានឡូវពីមុនហ្នឹង ចុះអុស ចុះធ្យូងណាស់។

ចំណែកលោក ហូ ឆប ជាម្ចាស់តៀមកាហ្វេមួយកន្លែងនៅភូមិក្រសាំង សង្កាត់ជ្រាវ បានប្រាប់ថា ចង្ក្រានបរិស្ថាន បានជួយឲ្យលោកចំណេញទាំងពេលវេលា ទាំងកម្លាំង ទាំងថវិកា ហើយមិនបំពុលបរិស្ថាន។ លោកនិយាយថា កាលពីពេលប្រើចង្រ្កានឡូវ លោកត្រូវក្រោកដាំទឹកតាំងពីម៉ោងបីម៉ោង៤ ទៀបភ្លឺដើម្បីបង្កាត់ភ្លើងដាំទឹក។ ប៉ុន្តែចាប់ពីប្រើចង្ក្រានបរិស្ថាន អស់ពេលជាងមួយឆ្នាំមកនេះ លោកក្រោកមកដាំទឹកនៅប្រមាណជាងម៉ោង៥ភ្លឺក៏អាចទាន់ដល់ការឆុងកាហ្វេលក់ដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំណែកអ្នកភូមិក្រសាំងម្នាក់ទៀត គឺលោក លន កំសត់ ដែលកំពុងប្រើចង្ក្រានបរិស្ថានដើម្បីចម្អិនបាយ បានលើកឡើងដែរថា ប្រើចង្ក្រានបរិស្ថាននេះដាំបាយ លោកមិនបារម្ភខ្លាចបាយខ្លោច ឬក៏មានហានិភ័យអ្វីផ្សេងៗនៅពេលយើងរវល់ភ្លេចខ្លួននោះទេ។ លោកថា វាល្អប្រើ ចំណាយតិច និងជួយបរិស្ថាន។

ចង្ក្រានបរិស្ថាន ACE1 ត្រូវបាននាំចូលពីប្រទេសហូឡង់ កាលពីឆ្នាំ២០១៦ ។ ប៉ុន្តែនៅឆ្នាំ២០២០ ក្រុមការងារក៏រៀបចំផលិតនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប។ ដោយបុគ្គលិកទាំងអស់ត្រូវបាន ការបណ្តុះបណ្តាលផ្ទាល់ពីគ្រូជនជាតិហូឡង់ លើជំនាញ និងបច្ចេកទេសនៃការផលិត ជួសជុល និងរបៀបថែទាំចង្ក្រាន ។

លោក សែម ចាន់វាសនា ប្រធានផ្នែកលក់របស់ស្ថាប័នចង្ក្រានបរិស្ថាន ACE1 បានប្រាប់ឱ្យដឹងថា ដោយសារមើលឃើញពីគុណប្រយោជន៍របស់ចង្ក្រានបរិស្ថាននេះ ប្រជាពលរដ្ឋកម្ពុជា បានចាប់អារម្មណ៍និងបានប្រើប្រាស់ចង្ក្រាននេះ មានការកើនឡើង។ លោក វាសនា បញ្ជាក់ថា ចំពោះគុណភាពនៃចង្ក្រានបរិស្ថាននេះ គឺអាចប្រើប្រាស់រហូតដល់ទៅចន្លោះពី ៨ ទៅ ១០ ឆ្នាំ និងអត្ថប្រយោជន៍របស់វា គឺជួយសន្សំសំចៃថវិកាទៅលើការទិញអុស ឬធ្យូងបាន ៦៥% បើប្រៀបធៀបនឹងការប្រើចង្ក្រានដទៃ ហើយអាចមួលបញ្ជាឱ្យចេញកម្តៅតិច ឬខ្លាំងបាន ដែលក្តៅខ្លាំងរហូតដល់៩០០ ឬ១០០០ អង្សា ហើយចង្ក្រាននេះអាចទ្រទំងន់បាន៨០ គីឡូក្រាម។

លោកបន្ថែមថាចំពោះសុវត្ថភាព គឺមិនផ្ទុះបណ្តាលឲ្យគ្រោះថ្នាក់ ឬក៏ធ្លាក់កន្ទុយអុសដែលអាចបង្កឲ្យមានភ្លើងឆេះផ្ទះ។ ចង្រ្កាននេះ ក៏អាចកាត់បន្ថយផ្សែងរហូតដល់ទៅ ៩៥% ដែលមិនបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានធម្មជាតិ។ ក្រៅពីការផលិតចង្ក្រានដែលមានមេត្រីភាពជាមួយបរិស្ថាននេះ អាជីវកម្មរបស់លោកក៏បានផលិតអុសបរិស្ថាន ដែលផលិតចេញពីកាកអំពៅ និងពីកម្ទិចកម្ទីឈើអាចម៍រណា ដែលពីមុនវត្ថុធាតុដើមទាំងអស់នេះ ត្រូវបានគេយកទៅបោះចោល ទៅដុតចោលនៅតាមទីកន្លែងផ្សេងៗបង្កឲ្យមានការបំពុលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចង្រ្កានមេត្រីភាពបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីក្នុងភូមិល្អក់ ឃុំកណ្តែកជាង៣៧០០ ក្បាលដី ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ា

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីក្នុងភូមិល្អក់ ឃុំកណ្តែកជាង៣៧០០ ក្បាលដី ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ា

ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.