Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីក្នុងភូមិល្អក់ ឃុំកណ្តែកជាង៣៧០០ ក្បាលដី ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ា

ដោយ Pothe Thun
10/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីក្នុងភូមិល្អក់ ឃុំកណ្តែកជាង៣៧០០ ក្បាលដី ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ា
171
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាឆទាន ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំពិធីប្រកាស និងការបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងភូមិល្អក់ មានចំនួនសរុប ៣៧៨២ ក្បាលដី ក្រោមកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប និងរដ្ឋបាលស្រុកប្រាសាទបាគង។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខត្តសៀមរាប បង្ហាញថា ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធនេះ នឹងធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីដោយស្របច្បាប់ របស់ប្រជាពលរដ្ឋតាមរយៈការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋ។ ការចុះបញ្ជីដីធ្លីនេះដែរ អនុវត្តន៍នៅតាមរាជធានី-ខេត្តទាំង ២៥ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដោយមានកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអនុប្រធានមន្ទីរ អំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីស្ថិតក្នុងភូមិល្អក់ សូមមកព័ត៌មានក្បាលដីរបស់ខ្លួន ស្ថិតនៅសាលាឆទាន ភូមិល្អក់ ដែលមានរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ដោយគិតរួមទាំងថ្ងៃបុណ្យនិង ថ្ងៃឈប់សម្រាក។ ទន្ទឹមនោះ សូមស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើល ទិន្នន័យនេះឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ សម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលខាងមុខ។

គួរជម្រាបថា លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយនូវឯសារនៃការវិច្ឆ័យ និងចេញប័ណ្ណ ១២៥ ភូមិ រួមមាន ៖ ក្រុងសៀមរាបបានចំនួន ៥៦ភូមិ ស្រុកពួកបានចំនួន ១៧ភូមិ ស្រុកក្រឡាញ់បានចំនួន ១៥ភូមិ ស្រុកសូទ្រនិគមបានចំនួន ៣០ភូមិ និងស្រុកប្រាសាទបាគងបានចំនួន ៧ភូមិ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ឃុំកណ្តែកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបស្រុក​ប្រាសាទបាគងឯកសារវិនិច្ឆ័យក្បាលដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.