Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

ដោយ Pothe Thun
10/08/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA បានសហការជាមួយក្រសួងទេសចរណ៍ បើកបណ្តុះបណ្តាលអ្នកជំនាញបន្ថែម (Upskiing) ដល់ប្រតិបត្ដិករទេសចរណ៍ ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍មុននឹងក្រោយវិបត្តិកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ ម្ចាស់អាជីវកម្មធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ (SMEs)។ ក្រៅពីនោះសិក្ខាកាមទាំងអស់ នឹងទទួលបាននូវជំនាញបន្ថែមលើការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ តាមរយៈប្រព័ន្ធឌីជីថលក្នុងការទ្រទ្រង់ដល់អាជីវកម្មនៃវិស័យទេសចរណ៍នៅកម្ពុជា ក្នុងការស្តារ និងលើកស្ទួយទេសចរណ៏កម្ពុជា ក្នុងអំឡុងមុននិងក្រោយវិបត្តិកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែងត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជិត ២.៥លាននាក់ កើនឡើង៤០៨.១% ទេសចរជាតិប្រមាណ ១១លាននាក់ កើនឡើង ៧៣,២% ទេសចរជាតិចេញក្រៅមានចំនួន ៨៦ម៉ឺននាក់ កើនឡើង ៣៧៦,១%។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្តថា កាលពីពេលកន្លងទៅប្រទេសជាសមាជិកអាស៊ាន បានឯកភាពដាក់បញ្ចូលបន្ថែមជំនាញម៉ាយស៍ (MICE) ចំនួន ៣២មុខ និងជំនាញស្ប៉ា (SPA) ចំនួន ៦បន្ថែមទៀត ដោយកម្ពុជាទទួលបន្ទុកដឹកនាំរៀបចំកម្មវីធីសិក្សាស្ប៉ា។ ដូចនេះចាប់ពីឆ្នាំ២០២៣មក អាស៊ាននឹងមានជំនាញចំនួន៧០ សម្រាប់បម្លាស់ទីការងារ និងបណ្តុះបណ្តាលតាមស្ដង់ដារួម ដែលនឹងផ្តល់ជម្រើសការងារ និងជំនាញបន្ថែមទៀត ដល់យុវជនកម្ពុជា ក្នុងការចាប់យកជំនាញទេសចរណ៍ទាំងសម្រាប់យុវជនសម្រាប់អ្នកធ្លាក់បាក់ឌុប ឬយុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៨។ ហើយតាមរយៈការសិក្សា និងបទពិសោធន៍កន្លងមក បានបង្ហាញថា យុវជនកម្ពុជាដែលមានជំនាញទេសចរណ៍ អាចបំពេញការងារតាមអាជីវកម្មទេសចរណ៍ ឬបើកអាជីវកម្មខ្លួនឯងផ្ទាល់ ជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និង មធ្យម (MSME)។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក យុន លីនណេ អភិបាលរងខេត្ដ បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញបន្ថែមនាថ្ងៃនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ សហការជាមួយសមាគម ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក(PATA) រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនការយល់ដឹង និងជំនាញបន្ថែមទៅដល់ ម្ចាស់អាជីវកម្ម គ្រូបង្គោល ក៏ដូចជាមន្ត្រីបង្គោលប្រចាំមូលដ្ឋាន ទេសចរណ៍ ដែលជាក្រុមគោលដៅដ៏សំខាន់ក្នុងការចូលរួមជម្រុញ វិស័យទេសចរណ៍ឱ្យមានសន្ទុះ និងមាននិរន្តភាព។ ចំណេះដឹងថ្មីៗគឺជាព័ត៌មានមិនអាចខ្វះបានសម្រាប់ម្ចាស់ អាជីវកម្មគ្រប់រូប ជាក់ស្ដែងដូចជា៖ របាយការណ៍ហរិញ្ញវត្ថុ ប្រតិបត្តិការទិញ/លក់ ការគ្រប់គ្រងការចំណាយ ការគ្រប់គ្រង ផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យអាជីវ- កម្មរបស់ខ្លួនទទួលបានភាពរីកចម្រើន ព្រមទាំងអាចដើរទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈររបស់សាកលលោក។

លោក យុន លីនណេ មានប្រសាសន៍ទៀតថា ចំណេះដឹងក្នុងការចេះធ្វើទីផ្សារឬការផ្សព្វផ្សាយក៏ជាជំនាញ មួយដែលមិនគួរមើលរំលង ព្រោះថាបើម្ចាស់អាជីវកម្មមានកង្វះ ខាតចំណេះដឹងទាំងនេះ វានឹងជះឥទ្ធិពលទៅដល់អាយុជីវិត អាជីវកម្មរបស់ខ្លួនជាក់ជាពុំខាន។ លោកក៏សង្ឃឹមថា វគ្គបណ្តុះបណ្តាលជំនាញបន្ថែមនេះ នឹងផ្តល់ចំណេះដឹងថ្មីៗ ឬគន្លឹះថ្មីៗ ដើម្បីជួយសម្រួលទៅដល់ម្ចាស់អាជីវកម្មធុនតូចនិង មធ្យម គ្រូបង្គោលផ្នែកទេសចរណ៍ មន្ត្រីបង្គោលប្រចាំមូលដ្ឋាន ទេសចរណ៍ ដែលអាចយកទៅប្រើប្រាស់ក្នុងគោលដៅណាមួយ ដែលបម្រើឱ្យអង្គភាពឬអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមបង្កើនភាព ធន់ក្នុងវិស័យទេសចរណ៍ ក៏ដូចជាចូលរួមជម្រុញនូវកត្តាធនធាន មនុស្សឱ្យបានកាន់តែច្រើនឡើង នៅក្នុងខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: (PATA)Upskiing​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.